ល្បី​ថា ខេមរៈ សិរីមន្ត មាន​ឪពុកក្មេក​ជា​មន្ត្រី​ផ្កាយ ២ ?

Doliprane TVC

កន្លងមក​តែងតែមាន​ដំណឹង​លេចឮ​ល្បី​មក​ថា ខេមរៈ សិរីមន្ត មាន​ប្រពន្ធ និង កូន​ពីរ​រួចមកហើយ ប៉ុន្តែ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ម្នាក់នេះ ក៏​តែងតែច្រានចោល​ជារឿយៗ​ផងដែរ​ពី​ព័ត៌មាន​លេចឮ​នេះ ។ ដែល​ធ្វើឱ្យ​បញ្ហា​នេះ កំពុង​ក្លាយជា​ប្រធានបទ​មួយ​យ៉ាង​ក្តៅគគុក​ដដែល ស្របពេល​ដែលមាន​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា ខេមរៈ សិរីមន្ត ជា​កូនប្រសា​ផ្កាយ ២ ? ​តើ​ជា​ការពិត​ដែរ​ទេ​ដែលថា ខេមរៈ សិរីមន្ត មាន​ប្រពន្ធ និង កូន​ពីរ ហើយ​ថែមទាំង​ជា​កូនប្រសា​លោក​មន្ត្រី​មាន​ផ្កាយ​ពាក់​ទៀត​នោះ ?

ល្បី​ថា ខេមរៈ សិរីមន្ត មាន​ឪពុកក្មេក​ជា​មន្ត្រី​ផ្កាយ ២ ?

​មើលទៅ​លើក​នេះ​លោក ខេមរៈ សិរីមន្ត ពិបាក​នឹង​លាក់​ពី​រឿង​ថា​លោក​មាន​ប្រពន្ធ និង កូន​នេះ​ណាស់ ព្រោះ​ព័ត៌មាន​បាន​ល្បី​សុសសាយ​អស់​ទៅហើយ ស្របពេល​ដែលមាន​គេ​មើលឃើញ​លោក​ចេញចូល និង រស់នៅក្នុង​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​ក្បែរ​វត្ត​សំរោង​អណ្តែត​ជាមួយ​ប្រពន្ធ និង កូន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​«​អា​ដូច​» យ៉ាង​ស្ងប់ស្ងាត់ ។ សូម្បីតែ​តារាចម្រៀង​រួម​ទ្រនំ​ម្នាក់​ក៏​និយាយ​ដែរ​ថា សិរីមន្ត គឺមាន​ប្រពន្ធ និង កូន​រួចហើយ តែ​មិន​ហ៊ាន​បណ្តើរគ្នា​ដោយ​បើកចំហ ខ្លាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព។​

ល្បី​ថា ខេមរៈ សិរីមន្ត មាន​ឪពុកក្មេក​ជា​មន្ត្រី​ផ្កាយ ២ ?

​បើតាម​ប្រភពព័ត៌មាន​ដែល​ទទួលបាន​ពី​អ្នក​ដែល​រស់នៅ​ម្តុំ​នោះបាន​ឱ្យដឹងថា ភរិយា​របស់លោក ខេមរៈ សិរីមន្ត គឺជា​នារី​ម្នា​ក់មាន​ចរិត​ឫកពា​ល្អ ពូកែ​មើលថែ​កូនៗ​ណាស់ ហើយ​នាង​ក៏​មិនដែល​បណ្តើរ ឬ ដើរ​តាម​ប្តី​គ្រប់​ជំហាន​បង្អួត​គេ​ដែរ ព្រោះ​ខ្លាច​ប្តី​ធ្លាក់កូដ បាត់បង់​ប្រជាប្រិយភាព ពោលគឺ​នាង​មិនដែល​បង្ក​ផលវិបាក​ឱ្យ​ប្តី​ឡើយ ។​ ​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ខេមរៈ សិរីមន្ត មិន​ត្រឹម​តែមាន​ប្រពន្ធ និង កូន​ទេ ឪពុកក្មេក​របស់លោក​ក៏​ជា​អ្នកមាន​បុណ្យស័ក្តិ មានមុខ​មាន​មាត់​ក្នុង​ជួរ​រាជការ ហើយ​ថែមទាំង​ជា​អ្នកជំនួញ​ទៀតផង ។

ល្បី​ថា ខេមរៈ សិរីមន្ត មាន​ឪពុកក្មេក​ជា​មន្ត្រី​ផ្កាយ ២ ?

​ជាមួយនឹង​ព័ត៌មាន​ដែល​ពាំត្រណោត ហាក់​មិន​ច្បាស់​ការណ៍​នេះដែរ គឺ​មិនទាន់មាន​ការបកស្រាយ​ណាមួយ​ជាក់លាក់​ពី​សាមីខ្លួន លោក ខេមរៈ សិរីមន្ត នៅឡើយ ព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ស្របពេល​កន្លងមក​តា​រា​ចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​រូបនេះ ក៏​តែងតែ​ច្រានចោល​ជារឿយៗ​ផងដែរ ទាក់​ទឹ​ន​នឹង​បញ្ហា​ខាងលើនេះ តែ​ទោះបីយ៉ាងណា​សម្រាប់​លើក​នេះ តើ ខេមរៈ សិរីមន្ត អាច​ទប់ និង បន្ត​លាក់​អាថ៌កំបាំង​រឿងនេះ​បាន​តទៅទៀត​ឬ​យ៉ាងណាទេ​? បើ​នៅពេល​ដែលមាន​ការមើល​ឃើញច្បាស់​ពី​មហាជន​ដូច្នេះ ។​ ​ទស្សនា​វ​ដ្តី​«​ប្រជាប្រិយ​»​សង្ឃឹមថា លោក ខេមរៈ សិរីមន្ត នឹង​ចេញមុខ​មក​បកស្រាយ​ចំពោះ​រឿងនេះ ដើម្បីឱ្យ​មហាជន ក៏ដូចជា​មិត្ត​ក្នុង​ចង្កោម​សិល្បៈ​បានដឹង​ច្បាស់ ចៀសវាង​ការយល់ច្រឡំ ៕ សាកល​