​ហេតុអ្វី​បានជា​ដំឡូងបារាំង​ជា​ជម្រើស​បន្លែ​ដ៏​ល្អ​ក្នុងការ​ទទួលទាន​?

​ហេតុអ្វី​បានជា​ដំឡូងបារាំង​ជា​ជម្រើស​បន្លែ​ដ៏​ល្អ​ក្នុងការ​ទទួលទាន​?

​ដំឡូង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដែល​អ្នក​អាច​ពិចារណា​យក​វា​ទៅ បន្ថែម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​។​

  1. ​វីតាមីន​និង​សារធាតុចិញ្ចឹម​៖ ដំឡូង គឺជា​ប្រភព​ល្អ​បំផុត​នៃ​វីតាមីន​និង​សារធាតុចិញ្ចឹម​ជាច្រើន​ដែលមាន ដូចជា​វីតាមីន​A, វីតាមីន​B6, វីតាមីន​C, ទង់​ដែង​, ដែក​, ម៉ាញេស្យូម​, ប៉ូ​តា​ស្យូម​និង​ជាតិ​សរសៃ​។​
  2. ​Beta-Carotene៖ ដំឡូង​សម្បូរ​ទៅ ដោយ​សារធាតុ​beta-carotene (​ក្នុង​ទម្រង់​ជា​វីតាមីន​A) ច្រើន​ដូចជា​ការ៉ុត​ដែរ​។​Beta-carotene មាន​ទំនាក់ទំនង​ទៅ​នឹង​ការបង្ការ​នៃ​ជំងឺមហារីក​ជំងឺ​បេះដូង​ជំងឺហឺត​និង ជំងឺ​សន្លាក់​រ៉ាំរ៉ៃ​។ សាច់​របស់​ដំឡូង​មាន​ពណ៌​កាន់តែ​ស្រ​អាប់ សារធាតុ​beta-carotene មាន​កាន់តែច្រើន​។​
  3. ​Carotenoids៖ ដំឡូង​មាន​ផ្ទុក​carotenoids ក្នុង​ទម្រង់​ជា​beta-carotene​។ Carotenoids មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​លំនឹង និង​បន្ទាប​ការកើនឡើង​នៃ​អាំង​ស៊ុយ​លីន​។​
  4. ​អង់​ទី​អុក​ស៊ីដង់​៖ ដំឡូង សម្បូរ​ទៅដោយ​អស់​ទី​អុក​ស៊ីដង់​។ សារធាតុ​ទាំងនេះ​ជួយ​កំចាត់​រ៉ាឌីកាល់​សេរី​ពី​រាង្គ​កាយដែល​ជួយ​ការពារ កោសិកា​ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី​និង​ជួយ​ជួសជុល​កោសិកា​ដែល ត្រូវបាន​បំផ្លាញ​។​

​វិធី​ចម្អិន​ដំឡូង​ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​៖ វិធី​ល្អ​បំផុត​ក្នុង​ការ​ចម្អិន​ដំឡូង​គឺ​អាំង​ឬ​ដុត​។ ការយក​ដំឡូង​ទៅ​ស្ងោរ​អាច​ធ្វើឲ្យ​បាត់បង់​វីតាមីន​និង​សារធាតុចិញ្ចឹម​របស់​វា​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។