ប្រការ​សាមញ្ញ ១០ យ៉ាង អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ងាយ​

Doliprane TVC

១-​ការបញ្ចុះ​ទម្ងន់ ៖ ជាការ​ពិត​ការ​សម្រក​ទម្ងន់​តាមរ​យៈ​ការ​តម​អាហារ ដោយ​ទទួលទាន​តែ​អាហារ​បួស ឬក៏​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិចតួច គឺជា​ប្រការ​ដែលមាន​ប្រសិទ្ធភាព​តិចតួច​បំផុត ដោយសារ​មនុស្ស​ភាគច្រើន មិនអាច​ទ្រាំ​បានទេ ។ មនុស្ស​មួយចំនួន​នៅពេល​សម្រេចចិត្ត​សម្រក​ទម្ងន់ ឱ្យបាន​ឆាប់រហ័ស​ដោយ​ការ​តម​អាហារ ពួកគេ​តែងតែ​ទទួល​បរាជ័យ ជាង​នេះ​ថែមទាំង​ត្រូវ​ធ្លាក់ខ្លួន​ឈឺ កម្លាំង​ចុះខ្សោយ ក៏ដូចជា​ស្គមរីងរៃ ជាដើម ។ ចូរ​សិក្សា​ឱ្យបាន​ច្បាស់​ពី​តម្រូវការ​ថាមពល​រប​ស់​រាងកាយ​មុននឹង​សម្រេច ចិត្ត​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​អ្វីដែល​ប្រសើរ​នោះ​គឺ​ការពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ​ខ្ពស់​ពិតប្រាកដ ។

២-​សកម្មភាព​ការងារ​មមាញឹក​ប្រចាំថ្ងៃ​វា​គ្រប់គ្រាន់​ហើយ​សម្រាប់​មនុស្ស​ធាត់ ៖ ត្រង់​ប្រការនេះ​អ្នក​ពិតជា​បាន​យល់ច្រឡំ​ធំ ហើយ​ចូរ​កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ផ្ទាល់​ទៅនឹង​ក្រុមមនុស្ស​ដែល​គេ​មាន​ទម្ងន់​ត្រូវ​តាម​ស្តង់ដារ ។ ប្រសិនបើ​អ្នកមាន​ទម្ងន់​លើសពី​ស្តង់ដារ​ហើយ​នោះ ចូរ​ចាំ​ថា ត្រូវតែ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ជាប្រចាំ និង ទៀងទាត់ ច្រើនជាង​មនុស្ស​ធម្មតា ហើយ​ចូរ​បំភ្លេចចោល​នឹង​ការយល់ឃើញ​កើតចេញពី​ភាព​ខ្ជិល​ច្រ​អូ​ល​ដែលថា សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ល្មម​គ្រប់គ្រាន់​ហើយ​ក្នុង​ការបញ្ចេញ​ជាតិពុល និង ញើស សម្រាប់​មនុស្ស​ធាត់ ។​

៣-​ទទួលទាន​តែ​របប​អាហារ​ដែល​គ្មាន​សារជាតិ​វីតាមីន និង ប្រូតេអ៊ីន ៖ ចូរ ចងចាំ​ថា នៅក្នុង​បរិបទ​ជីវិត​រស់នៅ​របស់​សង្គម​មនុស្ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​កំពុង​រង​ការគំរាមកំហែង​ជាខ្លាំង​ពី​ប្រភេទ​ជំងឺ​ថ្មីៗ​រាប់រយ​មុខ ដែល​បាន​កើតមាន​ឡើងជា​ហូរហែ ដូច្នេះ​ដើម្បី​ធានាថា​សុខភាព​របស់​អ្នក អាច​ចាក​ឆ្ងាយ​ពី​ជំងឺ​តម្កាត់​ផ្សេងៗ លោកអ្នក​ត្រូវ​ប្រាកដថា របប​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​ត្រូវតែ​សម្បូរ​ទៅដោយ​សារជាតិ​វីតាមីន និង ប្រូតេអ៊ីន​កម្រិត ខ្ពស់ ។

ប្រការ​សាមញ្ញ ១០ យ៉ាង អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ងាយ​

៤- ការមិន​ទទួលទាន​សាច់​គឺជា​ការគិត​ខុសស្រឡះ ៖ ជាការ​ពិត បើសិនណា​លោកអ្នក​ទទួលទាន​សាច់​ក្នុង​បរិមាណ​មួយ​សមល្មម​ដែល​អាច​ទទួលយកបាន នោះ​លទ្ធផល​នឹង​ឃើញជាក់ស្តែង ពោលគឺ​សរីរាង្គកាយ​របស់​អ្នក​ក៏ដូចជា​ថាមពល​ក្នុង​ខ្លួន​នឹង​កើនឡើង​ទ្វេដង​ដោយសារតែ​សារជាតិ​សូ​ដ្យូ​ម​បានមកពី​សាច់​សុទ្ធ ក្នុងនោះ​សាច់​ត្រី​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​ណែ​នាំឱ្យ​ទទួលទាន ឱ្យបាន​ច្រើន ។​

៥-​ការមិន​ចូលចិត្ត​ប្រើ​ប្រេងដូង ៖ ប្រេងដូង​មាន​សារសំខាន់​សម្រាប់​សុខភាព ដោយសារ​វា​មាន​សារជាតិ​ពី​ធម្មជាតិ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ឱ្យដឹងថា​អាច​ការពារ​លោកអ្នក​ប្រឆាំង​ទៅនឹង​វីរុស ក៏ដូចជា​ប្រឆាំង​ទៅនឹង​មេរោគ​ចម្បង​មួយចំនួន​ផ្សេងទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្រិត​តុល្យភាព HDL/ LDL អាច ជួយ​លោកអ្នក​បាន ក្នុងការ​សម្រក​ទម្ងន់ និង រក្សា បាន​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជាដើម ។ បន្ថែម​ពីលើ​នេះ​វា​អាចជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បង្កើន​ភាពស៊ាំ​រាងកាយ បង្កើន​សុខភាព បេះដូង សក់ និង ស្បែក​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។​

ប្រការ​សាមញ្ញ ១០ យ៉ាង អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ងាយ​

៦-​ផឹកទឹក​ក្នុង​បរិមាណ​តិចតួច​គឺជា​ការបំផ្លាញ​អាយុជីវិត​ខ្លួនឯង ៖ ចូរ​ចាំ​ថា ទឹក​ពិត​ជាមាន​សារសំខាន់​ខ្លាំង​បំផុត​សម្រាប់​ជីវិត​មនុស្ស ។ ដើម្បី​ជួយ​ឱ្យ​រាង កាយ​មាន​សុខភាព អ្នក​ត្រូវ​ផឹកទឹក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ឬ យ៉ាងហោចណាស់​ឱ្យបាន ២ ទៅ ៣ លីត្រ ក្នុង​មួយថ្ងៃ ។​

៧-​គេង​មិន​គ្រប់គ្រាន់​គឺជា​ហានិភ័យ​ខ្ពស់បំផុត​គំរាមកំហែង​សុខភាព ៖ ជាការ ពិត​ការ​គេង​មិន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​សម្រស់​មួយកម្រិត​នោះ ទេ តែ​ក៏​ធ្វើឱ្យ​សុខភាព​រាងកាយ​ចុះខ្សោយ​ទៅតាម​នោះដែរ តួយ៉ាង ភ្នែក រូង ស្គម ងាយ​ឈឺ ក៏ដូចជា​ងាយ​ឆ្លង​រោគ​ជាដើម ។ ជាការ​ប្រសើរ​អ្នក​ត្រូវ ធានា​ឱ្យបាន​ថា ទទួលទានដំណេក​យ៉ាងហោចណាស់ ៨ ម៉ោង ក្នុង​មួយថ្ងៃ ហើយ​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ទទួលទានដំណេក គឺ​ចាប់ពី​ម៉ោង ១០ យប់ ដល់​ម៉ោង ៧ ព្រឹក (​ចូល​គេង​មុន​ម៉ោង ១១ យប់ គឺ ប្រសើរ​ខ្លាំង​បំផុត​) ។​

ប្រការ​សាមញ្ញ ១០ យ៉ាង អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ងាយ​

៨-​មើលរំលង​ធម្មជាតិ​ជាការ​គិត​ខុស​ទាំងស្រុង ៖ គួរ​ចាំ​ថា យុគសម័យ​ជឿន​​លឿន​នេះ រាល់​មុខម្ហូប​ក៏ដូចជា​បន្លែ​ភាគច្រើន​សុទ្ធសឹង​តែមាន​បញ្ហា​ប្រឈម ជាខ្លាំង ព្រោះ​ពួកវា​ត្រូវបាន​គេ​ចាក់ ឬ បាញ់ថ្នាំ​គីមី ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​សុខភាព​របស់​អ្នក​បានគេច​ផុតពី​ការគំរាមកំហែង​ពីសារ​ធាតុគីមី ចូរ​នឹកគិត ដល់​ការទទួល​មុខម្ហូប​ណា ប្រភេទ​បន្លែ​ណា ដែល​មិន​ប្រើ​ថ្នាំ​គីមី និង ប្រកបទៅដោយ​អាហារូបត្ថម្ភ​កម្រិត​ខ្ពស់ ។​

៩-​អាហារ​ដែលមាន​ផ្ទុក​សារជាតិ GMOs គឺមាន​ហានិភ័យ​ខ្លាំង​បំផុត ៖ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ពី​សំណាក់​មន្ត្រី​ជំនាញ​អះអាងថា រាល់​ផលិតផល​ដែលមាន​ផ្ទុក​សារជាតិ អឿំ​ស GMOs (Genetically Modified Organism) ពិត​ជាមាន​ហានិភ័យ​ខ្ពស់បំផុត​ចំពោះ​សុខភាព​អ្នកប្រើប្រាស់ ដោយ​វា​នឹង​បណ្តាលឱ្យ​អ្នកធ្លាក់​ខ្លួន​ឈឺ​រ៉ាំ​រៃ ដុះ​សាច់​ខុស​ប្រក្រតី កើត​ជំងឺមហារីក​តម្រងនោម ព្រោះ​វា​ប្រជុំ​ទៅដោយ​សារជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​កម្រិត​ខ្ពស់ ។

១០-​អារម្មណ៍​ជាក់ស្តែង​ពិតជា​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព ៖ ជាការ​ពិត អារម្មណ៍​កើតទុក្ខ អផ្សុក មួម៉ៅ តប់ប្រមល់ ស្ត្រេ​ស ជា​អារម្មណ៍​មួយ ដែល​ស្តែង​ចេញពី​ក្នុង​ចិត្ត ហើយ​បើទោះជា​មិនមាន​រូបរាង​ជាក់ច្បាស់​ក៏ដោយ​តែ​វា​ពិតជា​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​រាងកាយ​របស់​អ្នក តួយ៉ាង​កាល ណា​អ្នក​ពិបាកចិត្ត​នឹង​រឿង​អ្វីមួយ​ហើយ​នោះ ច្បាស់​ណាស់​អ្នក​លែង​នឹកនា ដល់​បាយទឹក​ត្រង់​ប្រការ​នេះហើយ​ដែល​អារម្មណ៍​ត្រូវបាន​គេ​បរិយាយ​ថា មាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ចំពោះ​សុខភាព ដូច្នេះ​ចូរ​កុំ​ទុកឱ្យ​អារម្មណ៍​អវិជ្ជមាន​ចូល​គ្រប់គ្រង​អ្នក​ឱ្យសោះ ប៉ុន្តែ​អ្នក​ត្រូវ​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​មុននឹង​វា​បញ្ចេញ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​អ្នក ៕ បុត្រ​

ប្រការ​សាមញ្ញ ១០ យ៉ាង អាច​បំផ្លាញ​សុខភាព​បាន​យ៉ាង​ងាយ​