ឥទ្ធិពលអវិជ្ជមាន ៥ យ៉ាងដែល​ធ្វើឲ្យមនុស្សស្រី​មិនអាចសោយសុខ

ការបង្កាត់ភ្លើងស្នេហ៏​ជាគន្លឹះមួយ​នាំទៅរកស្នេហា​គង់វង្ស​យូរអង្វែង។ ពិត​ណាស់ ស្នេហាអាស្រ័យលើកត្តា​ជាច្រើនផ្សេងៗ​គ្នា។ ភាព​ទាក់ទាញ, ការសរសើរ​បុគ្គល និង​ចំណង់​អ្វីមួយ​ដូចគ្នា​នៅក្នុង​ជីវិត ទាំងអស់​នេះជាកត្តានាំឲ្យ​រកស្នេហា​ជោគជ័យ។ តែទោះបីជាយ៉ាងណា​ក៏ដោយ ការ​បង្កាត់​ភ្លើងស្នេហ៏ និង​ឥទ្ធិពល​ស្នេហា​តែងតែ​ជាក្តីព្រួយបារម្ភ​បំផុត​សម្រាប់គូស្វាមីភរិយា​ដែលសម្រេចចិត្ត​រួមរស់ជាមួយ​គ្នា​អស់មួយជីវិត។
 

ឥទ្ធិពលអវិជ្ជមាន ៥ យ៉ាងដែល​ធ្វើឲ្យមនុស្សស្រី​មិនអាចសោយសុខ

ជាទូទៅ នៅពេលការបង្កាត់​ភ្លើងស្នេហ៏​មកដល់ មនុស្សស្រី​តែងតែទាមទារ​នូវតម្រូវការ​តិចតួច ដូច្នេះនៅ​ពេលស្ថានភាព​កើតឡើង បុរសអាច​នឹងខ្វះការ​យកចិត្តទុកដាក់ ឬប្រហែល​ជាផ្តោត​ខ្លាំង​លើសកម្មភាព​សម្រុក​ចូល វាអាច​ជាបញ្ហាមួយ​ពិបាក​នឹងដោះស្រាយ។ មនុស្សស្រី​ដែលធ្លាប់​មានបទពិសោធន៏​ការប្រព្រឹត្តរឿង​លើគ្រែបានលើកឡើង​ពីបញ្ហាត្អូញត្អែ ៥យ៉ាង​ចម្បង។ ទាំងបុរស និងស្ត្រី​អាចសិក្សា​ពីបញ្ហារឿងនេះ​បាន ដើម្បីធ្វើឲ្យគូស្នេហ៏​មានក្តីសុខ​ពីរឿងលើគ្រែ។
១. ប្រញាប់​នឹងបញ្ចប់
ការមានអារម្មណ៏​ពុះកញ្ជ្រោល និងចង់​សម្រុកចូល​ជារឿង​មួយអស្ចារ្យ តែស្ត្រីភាគ​ច្រើនត្រូវ​ការពេលវេលាច្រើន​ជាង ២នាទីដើម្បី​លេង និង​ស្ទាបអង្អែល មុននឹងឈាន​ដល់ក្បាច់​កំពូល។ ការព្យាយាម​ឈានទៅដល់​សកម្មភាពកំពូលឆាប់រហ័ស​ពេក​ មិនត្រឹមតែជារឿងមួយ​តក់ក្រហល់ប៉ុណ្ណោះទេ តែវាក៏អាច​ធ្វើឲ្យស្ត្រីមាន​ការឈឺចាប់​ផងដែរ។ ការ​ធ្វើ​សកម្មភាព​យឺតៗនឹង​មិនធ្វើឲ្យបុរស​អស់អារម្មណ៏​ឡើយ។
២. សម្រុកចូល​ខ្លាំងៗពេក
ការលេង និងស្ទាបអង្អែល​របស់មនុស្ស​តែងតែ​មានភាពខុសប្លែកគ្នា​ពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់​ទៀត។ សកម្មភាពបង្កាត់ភ្លើងស្នេហ៏​របស់គូស្នេហ៏​ទាំង ២គួរតែ​ពិភាក្សាគ្នា​មុនពេល​សាកល្បង ឬយ៉ាងហោចណាស់​ក៏ទទួល​បានការសុំពីខាងស្រី​ក្នុងកំឡុង​ពេលធ្វើសកម្មភាព​ផងដែរ។ នេះអាច​ជួយ​ការពារ​ពីស្ថានភាព​ពិបាក​កើតឡើង​ក្នុង​ពេល​បង្កាត់​ភ្លើង​ស្នេហ៏ ហើយក៏​អាចជួយ​ការពារ​ពីការ​មិនយល់​ចិត្តគ្នា។
៣. មិនទាន់​បានផ្សាភ្ជាប់គ្នាឲ្យ​បានគ្រប់គ្រាន់
ជាទូទៅនេះ​សំដៅទៅលើការទស្សទាយ៏​ហួសហេតុ ឬការធ្វើតាម​វិធីដដែលៗ​គ្រប់ពេល។ វាអាចនឹ​ងពិបាកផ្លាស់ប្តូរ​អារម្មណ៏​ពុះកញ្ជ្រោល នៅពេល​សកម្មភាពល្អបាន​បញ្ចេញអស់ ប៉ុន្តែអ្វី​ដែលមិន​ប្រែប្រួល​នោះគឺ ភាព​ស៊ិចស៊ី និង​សេចក្តីសុខ។
៤. ឈប់ រួចចាប់​ផ្តើម​ម្តងទៀត
បុរសៗ​ជាច្រើនតែងតែ​មានបញ្ហា​ការបញ្ឈប់​សកម្មភាពបង្កាត់ភ្លើងស្នេហ៏​ឆាប់រហ័ស​ពេក ហើយចូលចិត្ត​មានគំនិតមួយ​ចង់សម្រាក​មួយសន្ទុះ ដើម្បីឲ្យ​ថាមពល​ត្រលប់​មក​ពេញ​វិញ។ នេះជាគំនិត​ល្អ អាច​ឈប់​សម្រាកម្តងទៅពីរដង ប៉ុន្តែច្រើនជាងនេះ​នឹងផ្តល់​ភាពរំខាន និងធ្វើឲ្យខាងស្រី​មិនសប្បាយចិត្ត។ ផ្ទុយទៅវិញ បុរសៗ​នឹងជួប​សំណាងល្អ ប្រសិន​បើ​ដំបូង ពួកគេយកចិត្តទុកដាក់​លើការផ្តល់ក្តីសុខ​ឲ្យខាងស្រី ហើយឲ្យនាង​ធ្វើអ្វីតាមដែលនាង​ចូលចិត្ត បន្ទាប់​មកចាប់ផ្តើម​ក្បាច់កំពូល។
វិធីនេះ នាងនឹងកា​ន់តែ​មានក្តីសុខច្រើនឡើង ហើយគាត់​ក៏អាច​ផ្តល់ក្តីសុខឲ្យ​ខ្លួនឯង​ច្រើន​ជាងការ​ចំណាយកម្លាំង​ច្រើនដើម្បី​ធ្វើឲ្យ​បានយូរ។
៥. មិនអើពើ​នឹងខ្លួនប្រាណ​របស់នាង
ខ្លួនប្រាណរបស់មនុស្សស្រី​ពិតជាស្មុគស្មាញ​ណាស់ ហើយរាល់​មនុស្សស្រី​ទាំងអស់​មិនអាច​ឆ្លើយតប​បានដូចគ្នា​ឡើយ។ តែទោះបីជា​យ៉ាងណា ផ្នែក​នៃខ្លួនប្រាណ​អាច​ជួយ​បង្កើត​អារម្មណ៏​សម្រើប​ជាជាង​កន្លែង​ផ្សេងៗទៀត។
ស្នេហា​មានក្តីសុខ​ទាមទារ​ការបង្កាត់​ភ្លើងស្នេហ៏។ នៅពេល​គូស្នេហ៏ទាំង ២ឱបគ្នា ហើយចំណាយពេលវេលា​ទំនាក់ទំនង​គ្នា និងបង្កើត​ភាពស្និតស្នាល​នឹងគ្នា ស្នេហា​នឹងបាន​ឋិតថេរ​គង់វង្ស៕
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!