បើ​អ្នក​ជួប​វិបត្តិ​ស្នេហ៍ តើ​អ្នកមាន​វិធី​អ្វី​ដើម្បី​សម្រាល​វិបត្តិ​ផ្លូវចិត្ត ?

Doliprane TVC

​ក – ជ្រើសរើស​វិធី​បរិច្ចាគ​ទាន​ដើម្បីឱ្យ​ផ្លូវ​ចិត្តបាន​សប្បាយ​ជាង​មុន​
​ខ – ចូល​វត្ត​ស្តាប់ធម៌​

​គ – រក​មនុស្ស​យល់ចិត្ត​ថ្មី​មក​ជំនួស​
​ឃ – ឌឺដង​ដើម្បី​បំបាក់​អំនួត​

ប្រសិនបើ​អ្នក​ជ្រើស​រើសយក​ចំណុច ៖

​ក – ទោះបី​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ប៉ុនណា​ក៏​មិន​បាត់បង់​ស្មារតី ហើយ​អ្នកនៅតែ​ព្យាយាម​ធ្វើខ្លួន​ឱ្យមាន​តម្លៃ តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ដើម្បី​បង្កើនភាពលេច​ធ្លោ​ជាង​មុន ។ ដូច្នេះ​នឹងធ្វើ​ឱ្យគេ​នឹក​សោកស្តាយ​ព្រោះ​បោះចោលគ្រាប់ពេជ្រ​ទៅ​ស្រវា​យក​ដុំថ្ម​វិញ ។

​ខ – វិធី​សងសឹក​របស់​អ្នក​គឺធ្វើឡើង​ហាក់ដូចជា​សង្សារ​ចាស់​ជា​មនុស្ស​គ្មាន​តម្លៃ​ក្នុង​កែវភ្នែក ក៏ប៉ុន្តែ​ក្រោយពេល​អ្នកធ្វើ​ដោយ​មិន​រា​ខ្លាច ឬ សោកស្តាយ​ក្នុងការ​បាត់បង់​រូបគេ​នោះគេ​ពិតជា​មានការ​តក់ស្លុត ហើយ​ចំណុច​នេះ​នឹង​ធ្វើឱ្យ​អ្នកមាន​ចិត្ត​បំផុត ។​

​គ – វិធី​សងសឹក​របស់​អ្នក​កំពុង​ពេញនិយម​បំផុត​នោះ​គឺ​យក​រឿងរ៉ាវ ទាំងឡាយ​បញ្ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​មកឱ្យ​មិត្តភក្តិ​ក្នុងសង្គម​របស់ខ្លួន​ជួយគ្នា​បើក​កកាយ​ភាព​អាត្មានិយម​របស់គេ​យ៉ាង​ចាស់ដៃ ចំណែក​អ្នក​នឹង​ក្លាយទៅជា​តួឯក​ដែល​គួរឱ្យ​អាណិតហើយ​មាន​មនុស្ស​ចុច Like យ៉ាងច្រើន​បំផុត ។​

​ឃ – អ្នក​គិត​ឃើញថាវិធី​សងសឹក​ដ៏​ល្អ​បំផុត​គឺ​ការបោះ​ជំហាន​ទៅ​មុខជា​បន្ត ហើយ​គ្រវាត់ចោល​នូវ​រឿង​បុរស​ស៊យៗ​ទុកជា​អតីត​មិនចាំបាច់​តាម​សងសឹក​នាំឱ្យ​អារម្មណ៍​ធុញថប់​ឡើយ ព្រោះ​អ្នក​យល់ឃើញថា​ធ្វើបែបនេះ​ជីវិត​នឹងបាន​ស្រស់ស្រាយ​សាជាថ្មី ហើយក៏​គ្មាន​គំនុំ​ព្យាបាទ​ជាមួយ​នរណាម្នាក់​ផងដែរ ៕