កូនប្រុស​ច្បង​បុរស​ខ្លាំង​ប្តឹង​អ្នកលេង​ Facebook​ ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ 

​ដោយ​មិន​ប្រើ​ឋានៈ​ និង​តួនាទី​របស់​ខ្លួន​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ជា​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៩​ឆ្នាំ​ និង​ត្រូវជា​កូនប្រុស​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​ប្តឹង​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​សំណូមពរ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​ត្រូវជា​ក្មួយ​សាច់ថ្លៃ​របស់​បុរស​ខ្លាំង​ផង​ ជួយ​រក​យុត្តិធម៌​ និង​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ ។​

​ពាក្យបណ្តឹង​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​រៀបរាប់​ថា​ "​ក្នុងអំឡុងពេល​ថ្មីៗ​នេះ​ មាន​គណនី​ Facebook​ ឈ្មោះ​ Chham​ Chhany​ បាន​សរសេរ​ផ្សព្វផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា​ ៖​ ឧក្រិដ្ឋជន​ព្រៃឈើ​កាច់​កុង​គ្នា​ ព្រោះ​ចង់​កាន់កាប់​តំបន់​កាប់​ឈើ​បាន​ផល​ត្រកូល​ហ៊ុន​ ។​ និង​បាន​បរិយាយ​ថា​ ស៊ឹង​ សំ​អុល​ មាន​ ប៊ុ​ន​ រ៉ា​នី​ ជា​ខ្នងបង្អែក​ ចំណែក​ លឹ​ម​ ប៊ុ​ន​ណា​ មាន​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ពីក្រោយ​ អ៊ីចឹង​ហើយ​បានជា​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​ស្តុក​ឈើ​របស់​ លឹ​ម​ ប៊ុ​ន​ណា​ និយាយ​ថា​ជា​ឈើ​ស្របច្បាប់​ ។​ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ចេញ​មក​បែប​នេះ​ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ទទួលបញ្ជា​ពី​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ឲ្យ​សម្រួល​ដល់​ការងារ​រកស៊ី​របស់​ឧកញ៉ា​ទាំង​ពីរ​ ។​ ប្រភព​បាន​បញ្ជាក់​ថា​ ដើម​ឡើយ​ប្រហែលជា​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ មិនដឹង​ថា​ ឧកញ៉ា​ ខ្នា​ មាន​ទំនាក់ទំនង​ជាមួយ​ ហ៊ុន​ ម៉ា​ណែ​ត​ ទេ​ បានជា​ខ្ចីដៃ​សម្តេច​កម្ចាត់​ឧកញ៉ា​ ខ្នា​ ទុក​កន្លែង​ឲ្យ​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ កាប់​ឈើ​ តែ​ក្រោយ​ពី​ឧកញ៉ា​ ខ្នា​ សុំ​អន្តរាគមន៍​ពី​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​អ្វីៗ​បាន​ប្រែប្រួល​ទៅ​ គឺ​ឈើ​ស្របច្បាប់​ ។​ បាន​ន័យ​ថា​ ឧកញ៉ា​ទាំង​ពីរ​នៅ​តែ​មានឱកាស​កាប់​ឈើ​ដដែល​ សំខាន់​ឲ្យ​តែ​មាន​សំណែន​សែន​ឲ្យ​ ប៊ុ​ន​ រ៉ា​នី​ និង​ ហ៊ុន​ ម៉ា​ណែ​ត​ ស៊ី​គ្រប់គ្រាន់​ តែបើ​មិន​គ្រប់​ទេ​ គុក​ គុក​ គុក​ "​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ជា​ម្ចាស់​បណ្តឹង​ បាន​បញ្ជាក់​ថា​ "​ការ​ផ្សព្វផ្សាយ​អត្ថបទ​ខាងលើ​ និង​អត្ថបទ​មួយ​ចំនួន​ផ្សេង​ទៀត​ពី​សំណាក់​ម្ចាស់​គណនី​ Facebook​ ឈ្មោះ​ Chham​ Chhany​ ជា​ការ​ប្រតិដ្ឋ​ខុស​ពី​ការ​ពិត​ទាំងស្រុង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​គ្រួសារ​ខ្ញុំបាទ​ និង​រូប​ខ្ញុំបាទ​ផ្ទាល់​យ៉ាងធ្ងន់ធ្ងរ​ ។​ "​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ អ្នកលេង​ Facebook​ ដ៏​សកម្ម​ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ (​ឆាំ​ ឆា​នី​)​ គឺ​តែងតែ​ផ្សព្វផ្សាយ​នូវ​អត្ថបទ​រិះគន់​ទៅ​លើ​របៀបរបប​ដឹកនាំ​ប្រទេស​របស់​បុរស​ខ្លាំង​ និង​មន្ត្រី​ក្រោម​ឱវាទ​ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​មិន​សប្បាយចិត្ត​ឡើយ​ ហើយ​លោក​ ឆាំ​ ឆា​នី​ បច្ចុប្បន្ន​កំពុង​រស់នៅ​ឯ​ប្រទេស​ន័​រវេ​(Norway)​ ៕​

កូនប្រុស​ច្បង​បុរស​ខ្លាំង​ប្តឹង​អ្នកលេង​ Facebook​ ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ កូនប្រុស​ច្បង​បុរស​ខ្លាំង​ប្តឹង​អ្នកលេង​ Facebook​ ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ កូនប្រុស​ច្បង​បុរស​ខ្លាំង​ប្តឹង​អ្នកលេង​ Facebook​ ម្នាក់​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​