Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​

​ពី​ធ្លាប់​ប្រកាស​ថា​ មិនមែន​ជា​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ខណៈ​មាន​ Page​ មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដាក់​ឈ្មោះ​ និង​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ជា​ Account​ និង​ Profile​ រួច​ទៅ​ហើយ​នោះ​ ឥឡូវនេះ​បុរស​ខ្លាំង​ជា​តារា​នយោបាយ​លេចធ្លោ​នៅ​កម្ពុជា​ បាន​ក្លាយជា​អ្នកលេង​ Facebook​ ម្នាក់​ដ៏​សកម្ម​ និង​បាន​ប្រកាស​ទៀត​ថា​ Page​ ដែល​ប្រើ​ឈ្មោះ​ និង​រូបថត​សម្តេច​ធ្វើ​ជា​ Account​ និង​ Profile​ គឺជា​ Page​ ផ្លូវការ​របស់​សម្តេច​ ។​ ការ​ប្រែប្រួល​ដ៏​លឿន​របស់​បុរស​ខ្លាំង​ក្លាយជា​អ្នកលេង​ Facebook​ ដូច្នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ ដ៏​ពេញ​និយម​ ធ្វើការ​ទស្សន៍​ទាយ​ទុកជា​មុន​ថា​  Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​នឹង​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ ជា​មេ​បក្ស​ប្រឆាំង​ដ៏​ល្បីឈ្មោះ​វិញ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ទោះបី​បច្ចុប្បន្ន​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​បាន​និង​កំពុង​នាំមុខ​ Fans​ Page​ របស់​បុរស​ខ្លាំង​នៅឡើយ​ក៏​ដោយ​ ។​

Fans​ Page​ របស់​បុរស​ខ្លាំង​គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​២១​រាត្រី​នេះ​ មាន​ចំនួន​ 1,962,138​ (1,9M)​ រីឯ​ Fans​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ ជា​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​បរទេស​នោះ​ មាន​ចំនួន​ 2,054,200(2M)​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​អ្នកលេង​ Facebook​ នៅ​កម្ពុ​ជាមួយ​ចំនួន​ បាន​លើក​ហេតុផល​ដែល​នាំ​ឲ្យ​ Fans​ Page​ របស់​បុរស​ខ្លាំង​ អាច​តាម​ទាន់​ និង​ឈាន​ទៅ​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​វិញ​នោះ​ ដូច​ខាងក្រោម​ ៖

១-​ក្រៅពី​ការ​ចំណាយ​ប្រាក់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ Facebook​ ជួយ​ Promote​ Page​ ឬ​ ប្រើ​បច្ចេកវិទ្យា​ផ្សេងៗ​ដើម្បី​ឲ្យ​មាន​អ្នក​ Like​ Page​ និង​ថ្វី​ដ្បិត​អ្នកលេង​ Facebook​ ខ្លះ​អាច​ជា​ Fans​ របស់​មេ​បក្ស​ប្រឆាំង​ផង​ និង​ជា​ Fans​ របស់​បុរស​ខ្លាំង​ផង​ក្តី​(​ក្នុង​ចំណោម​អ្នកលេង​ Internet​ នៅ​កម្ពុជា​ប្រមាណ​៥​លាន​នាក់​)​ គឺ​ចាប់ពី​ពេល​នេះ​តទៅ​ តាម​រយៈ​សកម្មភាព​របស់​បុរស​ខ្លាំង​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ មាន​តួនាទី​ និង​ភារកិច្ច​ដោះស្រាយ​កិច្ចការ​សង្គម​ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះ​ នឹង​ជំរុញ​ឲ្យ​អ្នកលេង​ Facebook​ ជា​ច្រើន​ Like​ Page​ របស់​បុរស​ខ្លាំង​ ហើយ​ក្លាយជា​ Fans​ របស់​បុរស​ខ្លាំង​ ដើម្បី​ទទួល​ព័ត៌មាន​នៃ​ការ​សម្រេចចិត្ត​ផ្សេងៗ​របស់​បុរស​ខ្លាំង​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ ។​

២-​បុរស​ខ្លាំង​បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ត្រូវ​មាន​ Account​ Facebook​ ដូច្នេះ​ មន្ត្រីរាជការ​ទាំង​ស៊ី​វិល​ ទាំង​ប្រដាប់​អាវុធ​ ដែល​ក្លាយជា​អ្នកលេង​ Facebook​ គឺ​ត្រូវ​តែ​ Like​ Page​ របស់​បុរស​ខ្លាំង​ ។​ លើស​ពី​នេះ​ នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​ ដែល​មាន​ Account​ Facebook​ ក៏​នឹង​ត្រូវ​ Like​ Page​ របស់​បុរស​ខ្លាំង​តាម​លំដាប់លំដោយ​ឋានានុក្រម​ជា​ហូរហែ​ ។​

៣-​បុរស​ខ្លាំង​ប្រកាស​ថា​ នឹង​ធ្វើការ​ផ្តល់​នូវ​រង្វាន់​លើកទឹកចិត្ត​ មាន​មេដាយ​ និង​ប័ណ្ណសរសើរ​ពី​នាយក​រដ្ឋមន្ត្រី​ ជូន​ប្រិ​យ​មិត្ត​ Facebook​ ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​លើ​កិច្ចការ​សង្គម​ តាម​រយៈ​ Video​ Clip,​ Voice​ Clip,​ រូបថត​ ឬ​ អត្ថបទ​នានា​ឆ្លង​ឆ្លើយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ។​ ដូច្នេះ​ យុវជន​ដែល​ជា​អ្នកលេង​ Facebook​ នឹង​ក្លាយជា​ Fans​ របស់​បុរស​ខ្លាំង​ជា​បន្តបន្ទាប់​ ៕​

Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​Fans​ Page​ របស់​បុរស​ខ្លាំង​ជា​មេ​បក្ស​កាន់​អំណាច​ អាច​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​មេ​បក្ស​ប្រឆាំង​