ជិះម៉ូតូឡើងវ៉ាឡានមិនប្រយ័ត្ន បានបុកជាមួយឡាន១គ្រឿងមកពីមុខស្លាប់ទាំងពិរនាក់

ខេត្តព្រះសីហនុ៖ បុរស២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកៀបជាប់ចាងក្រោមរថយន្តបន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្តមួយគ្រឿ ហើយបានជ្រុល ចូលទៅចំណែកផ្លូវ ម្ខាងទៀតក៏ត្រូវរថយន្តធុនធ្ងន់១គ្រឿងបុកចំពេញទំហឹងបណ្តាលឲ្យទាំងម៉ួតូទាំងមនុស្សខ្ទាតចូលក្រោមរថយន្តកិនស្លាប់។ កាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២៦-១២៧ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលាខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា រថយន្តកិនមនុស្សស្លាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកកុងតែន័រ ពាក់ស្លាកលេខភ្នំពេញ 2c-4782 បើកបរក្នុងទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ។ ចំណែកម៉ូតូម៉ាកសេ១០០ សេរីឆ្នាំ២០០៩។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមនោះសមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះបានទេ ៕ សមុទ្រខៀវ

KA-22-01-2016-60 KA-22-01-2016-62 KA-22-01-2016-63