ក្រុមមន្រ្តី​សុខាភិបាល​អាមេរិក​ចេញ​សេចក្តីណែនាំ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​មេរោគ Zika

ក្រុមមន្រ្តី​សុខាភិបាល​អាមេរិក​ចេញ​សេចក្តីណែនាំ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​មេរោគ Zika

បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​នៅ​ក្នុង​សង្កាត់ Altos del Cerro ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​ប្រឆាំង​នឹង​មេរោគ Zika នៅ​ក្នុង​ក្រុង Soyapango ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

ក្រុម​មន្រ្តី​សុខាភិបាល​អាមេរិក​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​សម្រាប់​ស្រ្តី​ដែល​ប្រហែល​ជា​អាច​ឆ្លង​មេរោគ Zika ដែល​ជា​មេរោគ​ឆ្លង​ពី​មូស​ដែល​អាច​បំផ្លាញ​ខួរ​ក្បាល​នៅ​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង ​និង​ការពារ​ជំងឺ​បាន​ព្រមាន​ថា មេរោគ​នេះ​កំពុង​តែ​រីករាលដាល​តាមរយៈ​មូស​ខាំ ហើយ​មិន​មាន​ថ្នាំ​បង្ការ​ដើម្បី​រារាំង​ការ​រាលដាល​ជំងឺ​នេះ និង​គ្មាន​ថ្នាំ​ព្យាបាលនោះ​ទេ។ ​

ទីភ្នាក់ងារ​សុខាភិបាល​នេះ​បាន​ចេញ​សេចក្តីប្រកាស​ដល់​ស្រ្តី​មាន​គភ៌​ទាំងអស់​ឲ្យ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​១៤​ និង​ចៀសវាង​ទៅ​កាន់​តំបន់​នៅ Caribbean និង​អាមេរិក​ឡាទីន​ដែល​កំពុង​តែ​ឆ្លង​មេរោគ​នេះ។ ប្រទេស​ទាំង​១៤​នោះ​រួម​មាន ប្រទេស​ព័រតូរីកូ (Puerto Rico) ប្រទេស​ Martinique ប្រទេស​ហៃទី (Haiti) ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) ប្រទេស​ក្វាទេម៉ាឡា (Guatemala) ប្រទេស​ហុងឌូរ៉ាស (Honduras) ប្រទេស​ប៉ាណាម៉ា (Panama) ប្រទេស​ប្រេស៊ីល ប្រទេស​កូឡុំប៊ី​ (Colombia) តំបន់ French Guyana ប្រទេស​ប៉ារ៉ាហ្គីណេ (Paraguay) ប្រទេស​សូរីណាម (Suriname) ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela) និង​ប្រទេស ​ម៉ិកស៊ិក។ ​

ខណៈ​ដែល​ពុំ​ទាន់​មាន​ការ​បង្ហាញ​ថា ស្រ្តី​មាន​គភ៌​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ Zika ខ្ពស់​ជាង​មនុស្ស​ទូទៅ​ក៏​ដោយ ស្រ្តី​មាន​គភ៌​ទាំង​នោះ​អាច​ឆ្លង​នឹ​ង​មេរោគ​នេះ​នៅ​រាល់​ចន្លោះ​ត្រីមាស៕