ទាញព្រ័ត្រ​ជា​ប្រភេទ​កីឡា​បង្ហាញ​ពី​កម្លាំង​សាមគ្គី ឯកភាព និង​សេចក្តីថ្លៃថ្នូរ​

​កីឡា​ទាញព្រ័ត្រ​ជា​កេ​រិ៍​ដំណែល​របស់​បុព្វបុរស​ខ្មែរ និង​ជា​ល្បែង​បែប​វប្បធម៌​ប្រពៃណី ដែល​ទើប​ទទួលបាន​ការចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ជា​ផ្លូវការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ជា​កីឡា​មួយ​ប្រភេទ​ដែល​បញ្ជាក់​ពី​ភាព​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់ សាមគ្គី និង​សេចក្តីថ្លៃថ្នូរ ហើយ​កាលពី​ថ្ងៃ​ពុធ​កន្លងមក លោក មាស សារិន ត្រូវបាន​មហាសន្និបាត​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា ជ្រើសតាំង​ឲ្យ​បន្ត​តំណែង​ជា​ប្រធាន​សហព័ន្ធ​សម្រាប់​អាណត្តិ​ថ្មី​ទៀត​។​

​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បានចាត់ទុក​កីឡា​ទាញព្រ័ត្រ​ដែលជា​មរតក​វប្បធម៌​អរូបី នៃ​មនុស្សជាតិ និង​ជាម​រតក​វប្បធម៌​របស់​ខ្មែរ​យើង​ថា ជា​កីឡា​មួយ​ប្រភេទ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​មាន​របៀបរៀបរយ និង​ជា​វេទិកា​មួយ​ដែល​ផ្តល់នូវ​កម្លាំង​សាមគ្គី ឯកភាពគ្នា មាន​វិន័យ​ល្អ និង​សេចក្តីថ្លៃថ្នូរ​ល្អ​នៅក្នុង​សង្គម​។ លើសពីនេះ​វា​ជា​កីឡា​មួយ​ដែល​បង្កើត​ឲ្យ​មានការ​សាមគ្គីភាព នៅក្នុង​បណ្តាញ​ប្រជាជន និង​មហាជន​។

​លោក មាស សារិន ដែល​បាន​ជាប់ឆ្នោត​បន្ត​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​សម្រាប់​អណ​ត្តិ​ថ្មី បាន​អះអាងថា ទៅ​ថ្ងៃ​អនាគត​លោក​នឹង​រុញ​កីឡា​ទាញព្រ័ត្រ​មួយ​នេះ​ឲ្យ​ក្លាយជា​កីឡា​ទំនើប​មួយ​ប្រភេទ ដែលមាន​សក្តានុពល​ស​ម្រា​ប់​យុវជន​យើង ជាពិសេស​សហព័ន្ធ​គ្រោង​នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​វិញ្ញ​សា​ឯកត្តជន ដូចជា​ការប្រកួត​កម្លាំង​ដៃ​តាម​ប្រភេទ​ទម្ងន់ មុន​ប្រកួត​ទាញព្រ័ត្រ​វិញ្ញាសា​ជា​ក្រុម​។​
ទាញព្រ័ត្រ​ជា​ប្រភេទ​កីឡា​បង្ហាញ​ពី​កម្លាំង​សាមគ្គី ឯកភាព និង​សេចក្តីថ្លៃថ្នូរ​

​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា សហព័ន្ធ​នឹង​ស្នើរ​សុំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដាក់បញ្ចូល​ប្រភេទ​កីឡា​មួយ​នេះ​ទៅក្នុង​កម្មវិធី​អប់រំ​កាយ​និង​កីឡា តាម​សាលារៀន​ទូទាំងប្រទេស​។ មូល​ហេតុដែល​សហព័ន្ធ​ចង់​ដាក់​កីឡា​មួយ​នេះ​នៅក្នុង​វិស័យ​អប់រំ ដោយសារ​ប្រទេស​ជប៉ុន​បាន​ផ្ញើលិខិត​មក​សហព័ន្ធ​ចង់បាន​កីឡា​ទាញព្រ័ត្រ​កម្ពុ​ជាមាន​វត្ត​មាន​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​លោក​បាន​បន្តទៀតថា ប្រសិន​កីឡា​ទាញព្រ័ត្រ​កម្ពុជា​អាច​ចូលក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ប្រទេស​ជប៉ុន​មែន​នោះ ធនធាន​ដែលមាន​សក្តានុពល​ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់​មានតែ​យុវជន​នៅតាម​សាលារៀន​ប៉ុណ្ណោះ​ដែលជា​កម្លាំង​ដ៏​សំខាន់ ព្រោះ​សាលារៀន​ជា​កន្លែង​ប្រមូលផ្តុំ​យុវជន​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ច្រើន​។​
ទាញព្រ័ត្រ​ជា​ប្រភេទ​កីឡា​បង្ហាញ​ពី​កម្លាំង​សាមគ្គី ឯកភាព និង​សេចក្តីថ្លៃថ្នូរ​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​មហាសន្និបាត​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បញ្ចប់​អាណត្តិ​ទី​២(២០១១-២០១៥)​បន្ត​អាណត្តិ​(២០១៦-២០២០) កាលពី​ថ្ងៃទី​២០ ខែមករា នៅ​ទីស្នាក់ការ NOCC មានការ​ប្រកាស​រំសាយ និង​តែង​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​ចំនួន ១៧ រូប ក្នុងនោះ​លោក មាស សារិន ជា​ប្រធាន  លោក តេ​ក ហេង អនុប្រធាន​ទី​១ លោក ឯម ហៀ​ង អនុប្រធាន លោក កែម ស៊ី​ហ៊ួ​ត អនុប្រធាន លោក បាន រី​ន អនុប្រធាន អ្នកស្រី​ប្រាក់ សម្ផស្ស អគ្គលេខាធិការ និង​អ្នកស្រី សូ រ៉ា​ដ​ត អគ្គលេខាធិការរង និង​សមាជិក​ចំនួន ១០​នាក់​ផ្សេងទៀត​។​

​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ បានសម្រេច​ចុះ​ល្បែង​ទាញព្រ័ត្រ​ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​តាម​ការស្នើសុំ​របស់​កម្ពុ​ជា កូរ៉េខាងជើង វៀតណាម និង​ហ្វីលីពីន​។ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ទទួល​លិខិតបញ្ជាក់​ជា​ផ្លូវការ​ពី​អង្គការ​យូណេស្កូ​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​