បើក​ម៉ូតូ​លឿន​រថយន្ត​បត់​ពីមុខ​ហ្វ្រាំង​មិនទាន់​បុក​ចំ​ពេញទំហឹង របួសធ្ងន់​ម្នាក់​បាក់​ភ្លៅ​បែក​មុខ​ឈាម​ជោគ​ផ្ន​ល់ និង​របួសស្រាល​ម្នាក់​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ស្តាំ​បែក​មុខ​ធ្ងន់ធ្ងរ​ឈាម​ជោគ​ថ្នល់ សង្ឃឹម​រស់​តិច​តូច និង​នារី​វ័យក្មេង​ម្នាក់​បាន​រងរបួស​ស្រាល​បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿ​លឿន បុក​នឹង​រថយន្ត​ដឹក​ជនបរទេស​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​កាស៊ីណូ​កំពង់សោម​ស៊ី​ធី​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០ និង​២៥​នាទី យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។​

មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌឺ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-9947 បើកបរ​ដោយ​ឈ្មោះ ថឹ​ង ប៊ុន​ថេ​ន មានមុខ​ងារ​ជា​មន្ត្រីនគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​រត់គេចខ្លួន​ក្រោយ​កើតហេតុ​។ ចំណែក​ភាគី​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​អ៊ែ​ប្លែ​ត ពណ៌​ផ្ទៃមេឃ គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ ទី ភេទ​ប្រុស អាយុ​១៧​ឆ្នាំមាន​មុខរបរ​ជា​បុគ្គលិក​ឡ​នំប៉័ង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​រងរបួស​ធ្ងន់​សង្ឃឹម​រស់​តិច​) កំពុង​សង្គ្រោះ បន្ទាន់​ម​នៅ​មន្ទី​ពេទ្យ​ចំការចេក ក្រុងព្រះសីហនុ​។ អ្នករួមដំណើរ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ អ៊ុង ធា​រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ក្រុម​៩​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ (​រងរបួស​ស្រាល​) កំពុង​សំរាក​ព្យាបាល​នៅ​គ្លី​និ​ច ចាក់អង្រែ​កំពង់សោម​។​

​តាម​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​យុវជន​រងគ្រោះ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើតមក​លិច​(​ពី​ស្តុ​ប​៣៣៣​មក​តោរ​ពី​) លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត និង​ម៉ូតូ​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ពណ៌​ស្ករ បើកប​ញ្ជ្រា​សទិស​គ្នា ហើយ​បាន​បទ​ឆ្វេង​ចូល​ក្នុងការ​ស៊ី​ណូ ទើប​ធ្វើអោយ​ម៉ូតូ ដែល​កំពុង​ជិះ​លឿន​នោះ​គេច​មិន​ផុត ក៏បាន​បុក​ពេញទំហឹង​តែម្តង បណ្តាល​យុវជន​ម្នាក់​សន្លប់​ធំ និង ស្ត្រី​ម្នាក់​រងរបួស​ស្រាល​។ ក្រោយ​កើតហេតុ ទាំង​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រងចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕ សមុទ្រ​ខៀវ​ ​

KA-22-01-2016-65 KA-22-01-2016-66 KA-22-01-2016-67 KA-22-01-2016-68 KA-22-01-2016-70