ថវិកា ៣៤៧៤ លានរៀល របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី អត្តពលិក ជើងឯកអាស៊ី

ភ្នំពេញ៖ ថវិកាជាប្រាក់រង្វាន់លើក ទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន ៣៤៧,៤០០,០០០រៀលបានប្រគល់ជូន ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជ័យលាភី ពីការប្រកួតកីឡាប៉េតង់ពាន់រង្វាន់ទ្វីប អាស៊ីលើកទី១៩ និងការប្រកួតកីឡាកាយសម្ព័ន្ធលើកទី៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

ហង់ ជួន ណារ៉ុនបានមានប្រសាសន៍ថា ដើម្បីឱ្យវិស័យកីឡារបស់យើងរឹងមាំ ឱ្យស្របតាមតម្រូវការជាក់ស្តែងនៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ និងពិភពលោកនោះ ជាពិសេសស្ថិតក្នុងបរិបទនៃការត្រៀមលក្ខណៈ សម្រាប់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រប់សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធ បន្តការខិតខំប្រឹងប្រែង ថែមទៀតដោយប្រើប្រាស់ឱ្យអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយជំរុញយុវជនយើងឱ្យកាន់តែមានឱកាសចូលរួមច្រើនក្នុងវិស័យកីឡា។យើងទាំងអស់គ្នាមកពីអង្គភាពផ្សេងៗគ្នាក៏មែនពិត តែយើងមានគោលដៅរួមតែមួយ គឺការស្វែងរកឧត្តមភាពកីឡា និងស្វែងរកកិត្តិយសជូនជាតិយើង។

ការប្រកួតកីឡាប៉េតង់អាស៊ីលើកទី១៩ ឆ្នាំ២០១៥ នៅរាជធានីភំ្នពេញ ទទួលបាន មេដាយមាស ០១ មេដាយប្រាក់៣ មេដាយសំរិទ្ធ ០៥ ប្រទេសចូលរួមមាន ចំនួន១២ប្រទេស ៖ ព្រះរាជាណាចក្រកម្ពុជា, ប្រទេសសឹង្ហបូរី, ប្រទេសថៃ, ប្រទេសវៀតណាម, ប្រទេសឡាវ, ប្រទេសឥណ្ឌូណេស៊ី , ចិនតៃប៉ិ, ប្រទសឥណ្ឌា, ប្រទេសជប៉ុន, ប្រទេស ម៉ាឡេស៊ី, ប្រទេសប៊្រុយណេ, ប្រទេសម៉ុងហ្គោលី ។

កីឡាកាយសម្ព័ន្ធ ការប្រកួតជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០១៥ នៅប្រទេសវៀតណាម ទទួលបាន មេដាយសំរិទ្ធ ១ ៕

ថវិកា ៣៤៧៤ លានរៀល របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី អត្តពលិក ជើងឯកអាស៊ី

ថវិកា ៣៤៧៤ លានរៀល របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី អត្តពលិក ជើងឯកអាស៊ី

ថវិកា ៣៤៧៤ លានរៀល របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី អត្តពលិក ជើងឯកអាស៊ី