ស្រ្តី​កម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច

ស្រ្តី​កម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច

ផាន ខា មានអាយុ៥៩ឆ្នាំ មកពីខេត្តកណ្តាលដើរលក់លាសហាលនៅក្នងទីក្រុងដើម្បីផ្គត់ផ្គង់ចៅៗនិងប្តីរបស់គាត។ (ផនបុប្ផា/ VOA)

ស្រ្តី​កម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច

ទាលាស់ សារីហ្វាស ៤៤ឆ្នាំមកពីខេត្តកំពង់ចាមអង្គុយចាំបងប្អូនរបស់គាត់នៅមុខមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ (ផនបុប្ផា/ VOA)ភាព​ក្រីក្រ​ដែល​លោក​អ៊ំ​​ ផាន ​ខា និង​អ្នក​ឯទៀត​កំពុង​ជួប​ប្រទះ​ បាន​បង្ហាញ​ពី​បញ្ហា​ធំៗ​ដែល​អ្នក​រៀប​ចំ​គោល​នយោបាយ​កំពុង​ប្រឈម​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សមភាព​យេនឌ័រ​ និង​ឱកាស​ការងារ​សម្រាប់​ស្រ្តី​ និង​ប្រជាជន​ក្រីក្រ​ ទូទៅ​ជា​ច្រើន​ទៀត។ ភ្នំពេញ—

រៀង​រាល់​ព្រឹក​អ៊ំស្រី ​ផាន​ ខា ​អូសរទេះ​ដែល​ពេញទៅ​ដោយលៀស​របស់​គាត់​តាមដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ពេល​ខ្លះ​អ៊ំស្រី​ត្រូវ​អូស​រទេះ​របស់​គាត់​ចម្ងាយ​រហូត​ដល់​ទៅ​២០គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។នៅ​ថ្ងៃ​ល្អ​លោក​អ៊ំ​អាច​រក​ប្រាក់​ចំណូល​បាន​ជាង​៤០.០០០​រៀល ។

ការ​អូស​រទេះ​លក់​លៀសនេះ​អាច​ជួយ​ឱ្យ​អ៊ំ​ស្រី​អាច​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​លោក​អ៊ំ​២០ដុល្លារ​ជា​រៀងរាល់​ខែ​ ដើម្បី​មាន​កន្លែង​ស្នាក់​នៅ​នៅ​ពេល​យប់​សម​ស្រប ​និង​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។

នៅ​ពេល​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​របស់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ៊ំស្រី​ ផាន​ ខា ​ដែល​មាន​អាយុ​ ៥៩​ឆ្នាំ​ បាន​និយាយ​ថា​ គាត់​មិន​មាន​ជម្រើស​ផ្សេង​ ដើម្បី​ប្រកប​មុខ​របរ​រក​ប្រាក់​ក្រៅ​ពី​ការ​អូស​រទេះ​លក់​លៀស​នេះ​ទេ។ លោក​អ៊ំ​ មាន​ប្រសាសន៍​ថា​ គាត់​មិន​មាន​ការ​អប់រំ​ខ្ពស់​ដែល​អាច​ជួយ​ឱ្យ​រក​ការងារ​បាន​ល្អ​ជាង​នេះ​នោះ​ទេ ​ហើយ​ក៏​ត្រូវ​ទទួល​បន្ទុក​មើល​ថែទាំ​គ្រួសារ​មួយ ​ដែល​មាន​ឪពុក​របស់​គាត់​ និង​ចៅៗ​ចំនួន​ប្រាំ​បី​នាក់។

លោកអ៊ំ​បាន​និយាយ​ថា៖ ​«មួយ​ថ្ងៃ​លក់​បាន​ប្រាំ​ម៉ឺន​ទៅ​ប្រាំមួយ​ម៉ឺន​ទៅ​មិន​ទៀង។ លក់​អស់​ទៅ​ចំណេញ​លក់​មិន​អស់​នៅ​ច្រើន​អីចឹង។ ថ្ងៃ​ណា​សល់។ ថ្ងៃ​ណា​មិន​សល់​លក់​អស់​បាន​ចំណេញ​ប្រាំ​ ឬ​ប្រាំ​មួយ​ម៉ឺន»។

មាន​ស្ត្រី​កម្ពុជា​ច្រើន​ទៀត​មាន​បញ្ហា​ដូច​រូប​លោក​អ៊ំ​ដែរ។​ ស្ត្រី​កម្ពុជា​ទាំង​នេះ​ត្រូវ​បង្ខំ​ចិត្ត​ចូល​ទៅ​ក្នុង​ការ​ធ្វើ​ការងារ​ដោយ​កម្លាំង​ពលកម្ម​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ដោយ​សារ​ពួកគាត់​មិន​មាន​ឱកាស​ការងារ ​និង​ចំណេះ​ដឹង​គ្រប់​គ្រាន់។ ​

ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​លោក ​ចន ឃែរី (John Kerry) ​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​មក​ប្រទេស​កម្ពុជា​នា​ស​ប្តាហ៍​ក្រោយ​នេះ។ ភាព​ក្រីក្រ​ដែល​លោក​អ៊ំ ផាន ​ខា និង​អ្នក​ឯទៀត​កំពុង​ជួប​ប្រទះ​ បាន​បង្ហាញ​ពី​បញ្ហា​ធំៗ​ដែល​អ្នក​រៀប​ចំ​គោល​នយោបាយ​កំពុង​ប្រឈម​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សមភាព​យេនឌ័រ​ និង​ឱកាស​ការងារ​សម្រាប់​ស្រ្តី​ និង​ប្រជាជន​ក្រីក្រ​ ទូទៅ​ជា​ច្រើន​ទៀត។

ធនាគារ​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា ​បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​កាត់​បន្ថយអត្រា​នៃ​ភាព​ក្រីក្រ​បាន​ច្រើន​យ៉ាង​ណា​ក្តី​៖«ចំនួន​គ្រួសារ​ភាគ​ច្រើន​ដែល​គេច​ចេញ​ពី​ភាព​ក្រីក្រ​រួច​នោះ​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ វា​បាន​បន្សល់​ចំនួន​ភាគ​ច្រើន​នៃ​អ្នក​ដែល​ស្ទើរ​តែ​ក្រីក្រ។ ​ប្រហែល​៩០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុង​តំបន់​ជនបទ។ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​១៥លាន​នាក់ មាន​៣លាន​នាក់​ មាន​ជីវភាព​ក្រីក្រ ​និង​ ៨,១លាន​នាក់​គឺ​ស្ទើរ​តែ​ជា​ជន​ក្រីក្រ។

ស្រ្តី​កម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច

ទាលាស់ សារីហ្វាស ៤៤ឆ្នាំមកពីខេត្តកំពង់ចាមអង្គុយចាំបងប្អូនរបស់គាត់នៅមុខមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ (ផនបុប្ផា/ VOA)