ដែល​ឆ្ងល់​ទេ​ថា​ចំណុច​​មូល​ខ្មៅៗ​លើ​ផ្ទៃ​ទូរសព្ទ​របស់​អ្នក​គឺ​ជា​អ្វី?

ដែល​ឆ្ងល់​ទេ​ថា​ចំណុច​​មូល​ខ្មៅៗ​លើ​ផ្ទៃ​ទូរសព្ទ​របស់​អ្នក​គឺ​ជា​អ្វី?

នៅ​ផ្នែក​ខាង​លើ​នៃ​ទូរសព្ទ​មួយ​ចំនួន​គេឃើញ​មាន​ចំណុច​មូល​ខ្មៅៗ​ មួយ​ឬ​ពីរ​​ ដែល​ស្ថិត​នៅ​ក្បែរ​​កាមេរ៉ា​សម្រាប់​ថត​រូប​ Selfie។ មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តូច​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ពី​ចំណុច​ខ្មៅ​ទាំង​​នេះ​ ​ដោយ​មិន​ដឹង​ថា​ពួក​វា​មាន​តួនាទី​អ្វី​ខ្លះ​នោះ។

 

ដែល​ឆ្ងល់​ទេ​ថា​ចំណុច​​មូល​ខ្មៅៗ​លើ​ផ្ទៃ​ទូរសព្ទ​របស់​អ្នក​គឺ​ជា​អ្វី?

 

ចំណុច​ខ្មៅ​ទាំង​នោះ​គឺ​ជា​​ Proximity Sensor ​​ ដោយ​វា​ដំណើរ​ការ​នៅ​ពេល​ដែល​មាន​របស់​អ្វី​មួយ​ស្ថិត​នៅ​កៀក​នឹង​វា។ នៅ​លើ​ទូរសព្ទ​ Sensor ប្រភេទ​នេះ​ដំណើរ​ការ​ដោយ​វា​ធ្វើ​ការ​បិទ​អេក្រង់​​ទូរសព្ទ​នៅ​ពេល​ដែល​ទូរសព្ទ​ស្ថិត​នៅ​​ជាប់​នឹង​ផ្ទៃ​មុខ​របស់​មនុស្ស។ ដូច​នេះ​វា​អាច​ជួយ​កុំ​ឲ្យ​​ថ្ពាល់​របស់​មនុស្ស​ប៉ះ​នឹង​ប៊ូតុង​អ្វី​ផ្សេង​លើ​អេក្រង់​ដោយ​ចៃដន្យ​​ នៅ​ពេល​និយាយ​ទូរសព្ទ​​ជា​មួយ​អ្នក​ដទៃ​បាន។

 

ក្រៅ​ពី​អាច​បិទ​អេក្រង់​ទូរសព្ទ​ បច្ចុប្បន្ន​នេះ​ Proximity Sensor ក៏​អាច​បំពេញ​មុខងារ​ឆ្លាត​វៃ​មួយ​ចំនួន​ទៀត​ដូច​ជា​ កំណត់​ទូរសព្ទ​ទៅ​ Silent Mode នៅ​ពេល​ផ្កាប់​មុខ​ទូរសព្ទ​ ឬ​បើក​ Speaker ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​យក​ទូរសព្ទ​ចេញ​ពី​ត្រចៀក​ពេល​កំពុង​និយាយ​ទូរសព្ទ​ជា​ដើម។

 

នៅ​ថ្ងៃ​ខាង​មុខ​គេ​ជឿ​ថា​ Proximity Sensor នឹង​អាច​បំពេញ​មុខងារ​ពិសេស​ជា​ច្រើន​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ៕​​​​​
​​​​​​​​​​​​​​​​

ចុច​អាន៖ ហេតុផល​​​បី​​ដែល​អ្នក​គួរ​លុប​កម្មវិធី​ Facebook ចេញ​ពី​ទូរសព្ទ​ឥឡូវ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​​
ប្រភព៖ Mashable​​​​​​​​