កម្ពុជា និង ថៃ ប្រកួតគ្នាលើសង្វៀន CTN

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន CTN រសៀល​ថ្ងៃទី​២៣​មករា អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង​កម្ពុជា​ឡៅ ចិ​ត្រា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Nivphetdam Sor Chorroutchhai ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​     ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ចិ​ត្រា​មានឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។​ចិ​ត្រា​តាំងពី​គេ​ចាប់​អាជីព​ប្រ​ដាល់​មក​នោះគេ​ជួប​ជ័យជំនះ​ស្ទើរ​គ្រប់ ​ការប្រកួត ។​គេ​មាន​ផ្លែ​ល្អ​ទាំង​ជង្គង់ កែង កណ្ដាប់ដៃ និង ស្នៀត​ទាត់ ។ ចំ​ពោះ​អ្នក​ប្រដាល់​ថៃ Nivphetdam វិញ​គេ​មិន​បានដឹង​ជាមុន​ពី​សមត្ថភាព​របស់គេ​ឡើយ​តែ​មន្ត្រី​ប្រដាល់​របស់ CTNបាន​បង្ហើប​ថា​គេ​មាន​សមត្ថភាព​សមល្មម​ដើម្បី​ប្រកួត​ជាមួយ​ចិ​ត្រា ។​

​    ​ចាំមើល​ការប្រកួត​នេះ​ឡៅ ចិ​ត្រា​អាច​ដណ្ដើម​ជ័យជំនះ​លើ​អ្នក​ប្រដាល់​ថៃ Nivphetdam បានដែរ​ឬទេ ?

​     ​ចាន់ សំអាត​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ ៨ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chhkatnoy Saraphiyimដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

​    ​សំអាត​ជា​អ្នក​ប្រដាល់​ដែលមាន​សមត្ថភាព​មួយរូប ឯ អ្នក​ប្រដាល់​ថៃ Chhkatnoy តាមរយៈ​ការ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​កន្លងមក​នោះគេ​ជា​ជើង​ខ្លាំង​គ្រាន់បើ ​មួយរូប​ដែរ ។ ជំនួប​មួយ​នេះ​នរណា​ជា​អ្នកឈ្នះ ?