៥​យ៉ាង​ ការ​ប្រកួត Cam- All Stars និង​​ Buriram United កាន់​តែ​ជក់​ចិត្ត​​

៥​យ៉ាង​ ការ​ប្រកួត Cam- All Stars និង​​ Buriram United កាន់​តែ​ជក់​ចិត្ត​​

ពហុកីឡដ្ឋាន​ជាតិ​នឹង​ពោរពេញ​ដោយ​​សំឡេង​ហោ​កង​រំពង​ពី​អ្នក​​គាំទ្រ​ដល់​អ្នក​ចម្បាំង​អង្គរ​​ Cambodian All Stars ដែល​ទទួល​ស្វាគមន៍​ក្រុម​យក្ស​មក​ពី​ថៃ​ Buriram United វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ និង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ PNN។

 

៥​យ៉ាង​ ការ​ប្រកួត Cam- All Stars និង​​ Buriram United កាន់​តែ​ជក់​ចិត្ត​​ក្រុម​ Cambodian All Stars

 

ការ​ប្រកួត​ជា​មួយ​ក្រុម​​ជើង​ឯក​លីគ​កំពូល​ថៃ​ល្ងាច​នេះ​អាច​ចាត់​ទុក​ថា​ ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​ប្រកួត​ជា​មួយ​ក្រុម SCG Muangthong United កាល​ពី​សប្តាហ៍​មុន​ទៀត​ដោយ​ហេតុ​ផល​៥​ចំណុច​ខាង​ក្រោម។

 

១- ក្រុម​ Cambodian All Stars​ ពេញ​ជើង​
ក្រុម​ជ្រើស​តារា​ឆ្នើម​ៗ​ប្រចាំ​នៅ​កម្ពុជា​មួយ​នេះ​មិន​ទាន់​ពេញ​ទាំង​អស់​ទេ​ពេល​ពួក​គេ​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជើង​ឯក​រង​ថៃ​ដោយ​លទ្ធផល​ ៤-៣ ពី​ព្រោះ​កីឡាករ​ល្អ​ៗ​របស់​កម្ពុជា​មួយ​ចំនួន​ជាប់​បេសកកម្ម​ទៅ​ប្រកួត​នេះ​នៅ​ប្រទេស​បង់ក្លាដេស។ ម្យ៉ាង​ទៀត​កីឡាករ​បរទេស​ដែល​សម្រាក​ទៅ​ក្រៅ​ប្រទេស​ក៏​មក​វិញ​ហើយ។ ប៉ុន្តែ​ពេល​នេះ​ពួក​មក​ជុំ​គ្នាអស់​ហើយ។

 

២- ក្រុម​ Buriram United ក៏​ពេញ​ជើង
ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​មក​នេះ​ប្រមូល​​យក​កីឡាករ​ជួរ​មុខ​ទាំង​អស់​គឺ​ទាំង​កីឡាករ​ជន​ជាតិ​ និង​កីឡាករ​បរទេស​ដែល​ផ្ទូយ​ពី​ក្រុម​ SCG Muangthong United យក​តែ​កីឡាករ​ថៃ​សុទ្ធ​មក​ប្រកួត​នៅ​កម្ពុជា។ ដូច្នេះ​ច្បាស់​ណាស់​ថា មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ក្រុម​របស់​កម្ពុជា​ក្នុង​ការ​យក​ឈ្នះ​ក្រុម​មក​ពី​ថៃ​មួយ​នេះ។​

៣- ជ័យជម្នះ​លើ​ក្រុម​ SCG Muangthong United
លទ្ធផល​ជ័យជម្នះ​៤-៣ លើ​ក្រុម​ជើង​ឯក​រង​ថៃ​កាល​ពី​សប្តាហ៍​មុន​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ និង​បង្កើត​ជំនឿ​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​ Cambodian All Stars​ តតាំង​ជា​មួយ​ក្រុម​យក្ស​ថៃ​ល្ងាច​នេះ។ ជា​មួយ​គ្នា​នេះ លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា ប្រហែល​ជា​ដឹង​ជើង​កីឡាករ​​ក្រុម​ Buriram United​ បាន​ច្រើន បន្ទាប់​ពី​ធ្លាប់​ដឹក​នាំ​ក្រុម​បឹងកេត​អង្គរ​ជួប​ក្រុម​មួយ​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ដែល​ពេល​នោះ​​ចាញ់​១-០ ​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ។

 

៤- អ្នក​គាំទ្រកាន់​តែ​ច្រើន​
អ្នក​គាំទ្រ​យ៉ាង​ច្រើន​​រាប់​ម៉ឺន​នាក់​នឹង​ក្លាយ​ជា​កីឡាករ​ទី​១២​នៃ​ក្រុម​ Cambodian All Stars ដែល​ធ្វើ​ឲ្យ​ពួក​គេ​នៅ​លើ​ទី​កាន់​តែ​កម្លាំង​ចិត្ត​ក្នុង​សម្រេច​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ដឹង​ស្រាប់​ហើយ​ អ្នក​គាំទ្រ​ស្ទើរ​ពេញ​ពហុកីឡដ្ឋាន​ជាតិ​គឺ​ជាង​៤​ម៉ឺន​នាក់​បាន​ចូល​រួម​ទស្សនា​កាល​ពី​សប្តាហ៍​មុន ក៏​នឹង​មាន​ម្តង​ទៀត​សម្រាប់​ល្ងាច​នេះ។

៥- ផ្ទាំង​ LED យក្ស​
គ្មាន​ហេតុ​ផល​ណា​​មួយ​ដែល​​ជា​របាំង​ដល់​​ក្រសែ​ភ្នែក​អ្នក​ទស្សនា​មិន​​ឲ្យ​ក្រឡេក​មើល​ទៅ​ផ្ទាំង​ LED យក្ស​ដែល​ចាប់​រូប​ភាព​​ពី​ការ​ប្រកួត​នៅ​លើ​ទី​លាន​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ PNN​នោះ​ទេ។ កន្លង​មក​មិន​ទាន់​ផ្ទាំង​បញ្ចាំង​ធំ​​ច្បាស់​ល្អ​ដែល​ចាក់​សា​ឡើង​វិញ (Replay) លើ​ចំណុច​​សំខាន់​ៗ​សម្រាប់​អ្នក​គាំទ្រ​នៅ​ទី​នោះ​មើល​ម្តង​ហើយ​ ម្តង​ទៀត​នោះ​ទេ​ ប៉ុន្តែ​ល្ងាច​នេះ​មាន​ហើយ។ ដូច្នេះ​ច្បាស់​ជា​ចំណី​ចក្ខុ​ដ៏​រីក​រាយ​ជាក់​ជា​មិន​ខាន​ឡើយ៕

៥​យ៉ាង​ ការ​ប្រកួត Cam- All Stars និង​​ Buriram United កាន់​តែ​ជក់​ចិត្ត​​សន្និសីទ​ម្សិល​មិញ បាន​បង្ហាញ​ទាំង​ពាន

 

៥​យ៉ាង​ ការ​ប្រកួត Cam- All Stars និង​​ Buriram United កាន់​តែ​ជក់​ចិត្ត​​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

​​