ថៅកែ​ផលិតកម្ម​ឌីភី ធ្វើ​ឲ្យ​ផ្អើល ឃុំ រកា​កោង ជាថ្មី

ថៅកែ​ផលិតកម្ម​ឌីភី ធ្វើ​ឲ្យ​ផ្អើល ឃុំ រកា​កោង ជាថ្មី

លោក កុយ ស៊ីឌឿន ថៅកែ ផលិតកម្ម “ឌីភី” បាន​នាំ​សិល្បករ​សិល្បៈ​ការិនី​ក្មេង​ចាស់​ជា​ច្រើន​នាក់ ​ទៅ លេង​បុណ្យចម្រើនព្រះជន្ម​បងប្អូន​​របស់​ខ្លួន នៅ​ឯ​ឃុំ រកា​កោងទី២ ស្រុក មុខកំពូល ខេត្ត កណ្ដាល ដោយ​សិល្បករ​សិល្បៈ​ការិនី បាន​សម្ដែង​ក៏​ដូច​ច្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​​ដែល​មក​​ទស្សនា​បុណ្យ​មួយ​នេះ សប្បាយ​​​រីករាយ​ជា​ខ្លាំង។

ថៅកែ​ផលិតកម្ម​ឌីភី ធ្វើ​ឲ្យ​ផ្អើល ឃុំ រកា​កោង ជាថ្មី

កម្មវិធី​ខាង​លើ​បាន​ធ្វើ​កាល​ពី​ថ្ងៃ ព្រហស្បតិ៍ កន្លង​ទៅ ដោយ​​នៅ​ក្នុង​នោះ​សិល្បករ​សិល្បៈ​ការិនី​ដែល​បាន​ចូល​រួម​មាន​​ដូច​ជា នាយ​ឃ្លោក នាយ សានម៉ៅ អ្នកនាង ស៊ិន នារីម៉ូនីកា អ្នកនាង ប៉េងប៉ោង អ្នក​នាង ឈួន សុវណ្ណឆៃ ​កញ្ញា ថន លក្ខិណា កញ្ញា ថត តារា អ្នកស្រី ហែម សុវណ្ណ និង ស្វាមី ក្រុម សៀក នាយ សាកឡួ លោក នៅ ស៊ីនឿន លោក អ៊ឹម ជីវ៉ា កញ្ញា សុន ស្រីពេជ្រ និង តារា​ល្បីៗ​ជា​ច្រើន​អ្នក​ថែម​ទៀត។

នេះ​មិនមែន​ជា​លើក​ទី១នោះ​ទេ ដែល​ចាងហ្វាង ផលិតកម្ម “ឌីភី” និង​ជា​អនុប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​នាំ​សិល្បករ​សិល្បៈ​ការិនី​ល្បីៗ ក្មេង​ចាស់ ទៅ​សម្ដែង​ឲ្យ អ្នក​ភូមិ​របស់​ខ្លួន​បាន​សប្បាយ ជា​រឿយៗ​នៅ​ពេល​ដែល​ មាន​កម្មវិធី​ធំដុំ​ លោក​តែង​តែ​ធ្វើ​បែប​នេះ​ជា​ញឹកញាប់។

លោក កុយ ស៊ីឌឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​​ឲ្យ​បងប្អូន​របស់​​ខ្លួន​នេះ ​លោក​បាន​អញ្ជើញ សិល្បករ​សិល្បៈ​ការិនី​ល្បីៗ​ជា​ច្រើន ប៉ុន្តែ​ដោយ​មួយ​ចំនួន មាន​ធុរៈ​ក៏​មិន​បាន​មក បាន​ត្រឹម​តែ​​ផ្ញើ​ប្រាក់​មក​ចូល​បុណ្យ​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក អញ្ជើញ​អ្នក​សិល្បៈ​​មក​ចូល​រួម​ច្រើន​បែប​នេះ ដោយសារ​អ្នក​ទាំង​អស់​នោះ​ជា​មិត្តភ័ក្ដិ ហើយ​អ្វី​ជា​ពិសេស​នោះ គឺ​លោក​ចង់​ឲ្យ​អ្នក​​ភូមិ​របស់​លោក​បាន​សប្បាយ បន្ទាប់​ពី​ធ្វើ​ការ​ប្រមូល​ផល​​ស្រែចម្ការ​រួច។ កម្មវិធី​នោះ ក្រៅ​ពី ក្រុម​សិល្បករ​សិល្បៈ​ការិនី​ល្បីៗ​​ខាង​លើ ក៏​មាន​ក្រុម​ល្ខោន មក​ពី​ខេត្ត តាកែវ មក​សម្ដែង​ផង​ដែរ៕

អត្ថបទ៖ ខុត សីហា
រូប​ថត៖ ទូរសព្ទដៃ​