តិចអត់ដឹងទៅ ! នំប័ង ជះឥទ្ធិពល អាក្រក ដល់សុខភាព

សុខភាព៖ នំប័ងគឺជាអាហារដ៏ពេញនិយម ក្នុងចំណោមអាហារជាច្រើន នាព្រឹកព្រលឹម ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញ មិនបានលើកទឹកចិត្ត ឲ្យបន្តញ៉ាំឡើយ។ នៅទីនេះ ផលប៉ះពាល់ពីនំប័ង ដែលអ្នកមិនធ្លាប់បានដឹង បណ្តាលឲ្យកើតជំងឺ មហារីកតម្រង់នោម។

យោងតាមការស្រាវជ្រាវ អ្នកឯកទេសខាងអហារបានឲ្យដឹងថា បរិភោគស្រូវសាឡីច្រើន ជាពិសេសនំប័ង បណ្តាលឲ្យ កើតហានិភ័យ នៃជំងឺមហារីក កោសិកាតម្រង់នោម ។ ផ្ទុយទៅវិញ ការពារនៃប្រភេទ ជំងឺនេះគួរតែទទួលទាន ផ្លែឈើឲ្យបានច្រើន និង ក្រុមបន្លែដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព។

មានសារធាតុចិញ្ចឹមទាប បើយោងតាមអ្នកជំនាញ អាហាររូបត្ថម្ភផ្នែកនំប័ង និង ផលិតផលផ្សេងទៀត ដែលធ្វើពីនំប័ង ជាធម្មតាវាមិនផ្តល់សារធាតុ ចិញ្ចឹមដល់រាងកាយឡើយ ។ នំប័ងវាគ្រាន់តែជាប្រភេទ នៃអាហារ ដែលប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ក្នុងរយៈពេលដ៏ខ្លី តែប៉ុណ្ណោះ ។ ជាងនេះ វាជាអាហារដែលធ្វើ ទុក្ខទោសដល់រាងកាយ ថែមទៀតផង ដោយខូចខាតភ្នាស់ពោះវៀន កាត់បន្ថយការស្រូប សារធាតុចិញ្ចឹមទាំងអស់។

ការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ ធ្វើឲ្យប៉ះពាល់ដល់រាងកាយ យោងតាមការស្រាវជ្រាវ របស់អ្នកជំនាញអហារ រូបត្ថម្ភ ដែលទទួលទានស្រូវសាឡី លទ្ធផលបង្ហាញថា រាងកាយពួកគេមានកាឡេស្តេរ៉ុល កាន់តែអាក្រក់។ កាឡេស្តេរ៉ុល អាក្រក់នេះ វានឹងធ្វើឲ្យប៉ពាល់ដល់ ជំងឺសរសៃឈាមបេះដូង ។

ញ៉ាំនំប័ង ធ្វើឲ្យកើនឡើងទំងន់ បរិភោគនំប័ងច្រើនពេក ធ្វើឲ្យលោកអ្នកកើនទំងន់ តែប្រសិនបើអ្នកចង់ ឲ្យរបបតមអាហារ គួរតែមិនញ៉ាំនំប័ង នោះទេ។ការទល់លាមកអ្នក ជំនាញ របបអហារ បានឲ្យដឹងថា នំប័ង ធ្វើឲ្យទល់លាមក ដោយសារតែខ្វះជាតិសរសៃ។

អាហារដែលមានអំបិលកាន់តែច្រើន នំប័ងជាច្រើន ជាពិសេសនំប័ង ដែលវេចខ្ចប់ចេញពីផ្សារទំនើប ដែលផ្ទុកអំបិលច្រើន ប្រសិនបើអ្នកញ៉ាំភីហ្សា នំប័ង និងសាំងវិច ជាដើម មានន័យថារាងកាយរបស់អ្នក ត្រូវបានផ្ទុក ចំនួនជាតិអំបិល ច្រើនលើសចំណុះ ៕

 

តិចអត់ដឹងទៅ ! នំប័ង ជះឥទ្ធិពល អាក្រក ដល់សុខភាព