«តែ» ការពារ ប្រឆាំង ការគាំង បេះដូង

សុខភាព៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បាននិយាយថា ការផឹក”តែ”បួនពែងក្នុងមួយថ្ងៃនឹង នាំឲ្យអ្នកមានសុខភាពល្អ ហើយថែមទាំងអាចការពារ ប្រឆាំងការ គាំងបេះដូងទៀតផង។

“តែ”អាចជួយធ្វើឲ្យយើងមាន ស្មារតីប្រុងប្រយ័ត្ន និងធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។ សារធាតុប្រឆាំង អុកស៊ីដកម្មនៅក្នុង “តែ” ដែលគេហៅថា Polyphenols ជួយដល់ដំណើរការ ជីវគីមីនៅក្នុងខ្លួន ទោះបីជាយើងបន្ថែមជាតិទឹកដោះគោនៅក្នុង “តែ” នោះក៏វាមិនធ្វើឲ្យ ខូចគុណភាពនេះដែរ។ លោកវេជ្ជបណ្ឌិត រូតសុន បាននិយាយថា ភស្តុតាងដ៏ ច្បាស់លាស់នោះគឺការផឹក “តែ” ច្រើនជាងបីពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការគាំងបេះដូង។ គេក៏ឃើញមានភស្តុតាងដែរថា ស្ត្រីវ័យចំណាស់ដែលមានបញ្ហា ឆ្អឹងបានធ្វើឲ្យឆ្អឹងរឹងមាំនៅពេល ដែលពួកគាត់បានផឹក “តែ”ច្រើនជាងបួនពែងក្នុងមួយថ្ងៃ។

នៅពេលនេះគេយល់ច្បាស់ថា គេចាំបាច់មានការស្រាវជ្រាវបន្ថែមទៀត។ ប៉ុន្តែមនុស្សយើងអាចផឹក “តែ”ពីបីទៅប្រាំបីពែងក្នុងមួយថ្ងៃ៕

«តែ» ការពារ ប្រឆាំង ការគាំង បេះដូង