ប្រទះឃើញ​សព​រលួយ​ក្រៀម​សល់​តែ​ឆ្អឹង​ពុំទាន់​ដឹង​អត្តសញ្ញាណ​

ខេត្ត​ព្រះសីហនុ​៖ សាកសព​រលួយ​ស្អុយ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែ​ផ្ទះជួល មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

យោងតាម​ប្រភពពី​លោក វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ថា​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​២១ ខែមករា ២០១៦ បានឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ ស្ថិតនៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ក្រុម​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​សភាព​ស្វិត សល់​តែ​ស្បែក​គ្រប​ឆ្អឹង ។

​លោក វរសេនីយ៍ឯក​បន្ត​ឲ្យ​ដឹងថា ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ របស់​ការិយាល័យ​បច្ចេក ទេស​វិទ្យាសាស្ត្រ និង​លោក​វិ​ជ្ជ​បណ្ឌិត សាកសព​នេះ កត់សំគាល់​ឲ្ត​ឃើញថា ១.​មាន​សភាព​រលួយ​ស្វិត ស​ល៉​តែ​ស្បែក​គ្រប​ឆ្អឹង ២.​គ្មាន​ស្លាកស្នាម​អ្វី​ទាំងអស់ (​មនុស្ស​ប្រុស​) ៣.​សាកសព​នេះ​ជា ជនអនាថា​ដេកស្លាប់​ដោយ​ជម្ងឺ (​ស្លាប់​ប្រហែល​១​ខែ​ជាង​) ។ សាកសព​នេះ​បានប្រគល់​អោយ អាជ្ញាធរ​មូលដ្ឋាន​បញ្ចុះ ដើម្បី​រងចាំ​ស្វែ​រក​សាវតា​ជាតិ ឬ សាច់ញាតិ​នៃ​សព ៕ សមុទ្រ​ខៀវ​ ​

KA-22-01-2016-82 KA-22-01-2016-84