វិធី​ធ្វើ​ក្រពះ​ជ្រូក​ទ្រង់​គ្រឿង​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់​

គ្រឿង​ផ្សំ​៖ក្រពះ​ជ្រូក​ទ្រង់​គ្រឿង ​រួម​មាន​ ក្រពះ​ជ្រូក ​ជើង​ជ្រូក ​ខ្ទឹម​ក្រហម ​ខ្ទឹមស​ យិន​ស៊ិន​ រំដេង ​ម្រេច ​គ្រឿង​ប៉ូច​កាក់ ​ឈើ​ឯម​ ស្ករស ​ស្ករត្នោត ​អំបិល ​ម្សៅស៊ុប ​ស្ពៃជ្រក់ ​ការ៉ុត​ ត្រសក់​ និង​ម្ទេស។​វិធី​ធ្វើ​៖វិធី​ចម្អិន​គឺ ​ដំបូង​ត្រូវ​យក​ក្រពះ​ជ្រូក​មក​លាង​ទឹក​ ដោយ​ប្រើ​សាជូរ​ដើម្បី​កាត់​ចម្អាប​ និង​ក្លិន​មិន​ល្អ​របស់​វា ​ហើយ​ទុក​មួយ​អន្លើ​សិ​ន។​ជើងជ្រូកត្រូវពន្លះយកស្បែក ហើយចៀរខ្លាញ់ជ្រូកចេញពីស្បែកនោះ។ស្បែកជ្រូកដែលយកខ្លាញ់ចេញហើយត្រូវហាន់ជាបន្ទះ។ចំណែកឯ ខ្ទឹមស ខ្ទឹមក្រហម និងត្រូវហាន់ជាចំណិតៗ។យិនស៊ិន និងម្រេចត្រូវយកមកប្រឡាក់ជាមួយស្បែកជ្រូក ដោយបន្ថែមគ្រឿងផ្សំរសជាតិមានស្ករស អំបិល និងម្សៅស៊ុប។ ក្រោយ ពីផ្សំគ្រឿងឲ្យចូលជាតិរួចត្រូវយកស្បែកជ្រូកនោះមកញាត់ក្នុង ក្រពះជ្រូកឲ្យណែនល្មម មុននឹងដេរភ្ជិតក្រពះជ្រូក ហើយទុកដោយឡែក។ទឹកសម្រាប់រម្ងាស់ក្រពះជ្រូកដំបូង ត្រូវដំខ្ទឹមស និងខ្ទឹមក្រហម រួចយកទៅកម្លោចជាមួយស្ករត្នោតឲ្យឡើងជើងអង្ក្រង សឹមចាក់ទឹកចូលប្រមាណជាកន្លះឆ្នាំង។ចាប់ផ្ដើមដាក់គ្រឿងប៉ូចកាក់ និងឈើឯមចូល ហើយទុកឲ្យទឹកស្ងោរនោះពុះកញ្ជ្រោលខ្លាំង ទើបដាក់ក្រពះជ្រូកចូលឆ្នាំងសន្សឹមៗ ហើយបន្ថយភ្លើង។ស្ងោរក្រពះជ្រូកនោះដោយត្រឡប់វាជារៀងរាល់ ១៥ នាទីម្ដង។ក្រពះជ្រូកនោះត្រូវចំណាយពេលស្ងោរពី ៣ ទៅ ៤ ម៉ោងអាស្រ័យទៅតាមទំហំរបស់វា។ ក្រពះជ្រូកនេះគេទទួលទានជាមួយជ្រក់ស្ពៃដើម្បីកុំឲ្យរងាន់៕
វិធី​ធ្វើ​ក្រពះ​ជ្រូក​ទ្រង់​គ្រឿង​ឱ្យ​មាន​រស​ជាតិ​ឆ្ងាញ់​

អត្ថបទ៖ ដេវីដ