បើកព្រឹត្តិការណ៍ Angkor Ultra Trail Angkor 2016 ជាផ្លូវការ ហើយនៅ ខេត្តសៀមរាប

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ បានចាប់ផ្តើមបើកព្រឹត្តិការណ៍ ការប្រកួតរត់ប្រណាំងចម្ងាយ១២៨ គីឡូម៉ែត្រនៅតំបន់អង្គរ “ Angkor Ultra Trail Angkor 2016” លើកដំបូង នៅខេត្តសៀមរាបនៃប្រទេសកម្ពុជាដែលមានអត្តពលិកជាតិ និងអន្ដរជាតិប្រមានជាង២៥០នាក់ មកពី ២៦ប្រទេស លើពិភពលោក ដោយមានការ អញ្ជើញចូលរួមពី លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការនៃ ក្រសួងទេសចរណ៍និងជាងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ជាប្រវត្តិសាស្ដ្រនេះនឹងបែកចែកជា ៣ ប្រភេទ សម្រាប់អត្តពលិករត់ចម្ងាយ ៦៤ គីឡូម៉ែត្រ រីឯទី២ រត់ចម្ងាយ ៣២គីឡូម៉ែត្រ និងទី៣ រត់ចម្ងាយ ១២៨ គីឡូម៉ែត្រ ហើយតែ តម្រូវឲ្យអត្ដពលិកគ្រប់រូបត្រូវរត់រហូត ចប់តំណាក់កាលនីមួយៗ ទោះបីថ្ងៃ ឬយប់ក៏ដោយ ។ ប៉ុន្ដែក្រោយបញ្ចប់តំណាក់កាលនីមួយៗ អ្នកចូលរួមមានសិទ្ធិ ឈប់សម្រាកនិងបរិភោគអាហារសម្រន់ ឬភេសជ្ជៈបានទៅតាមការកំណត់របស់គណៈកម្មការ។

 លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយអ្នកជំនាញ  រៀបចំកម្មវិធីកីឡាទេសចរណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីអាជីពមករត់ កម្សាន្ដ តាមភូមិ ឃុំ ស្រុក នៃទឹកដីអច្ឆរិយៈរបស់ប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ដោយមានចូលរួម ពីមន្ត្រីអង្គរ ភូមិ ឃុំ ស្រុក និងមានសិស្សចំនួន៩៤ នាក់ទៀត៕