ឧទ្យានជាតិ គិរីរម្យ អាចជាជម្រើស របស់លោកអ្នក សម្រាប់ដំណើរ កម្សាន្តថ្ងៃ ចុងសប្តាហ៍នេះ

ភ្នំពេញៈ ជាទូទៅសម្រាប់ឱកាសថ្ងៃ ចុងសប្តាហ៍ម្តងៗ បងប្អូនប្រជាពលរដ្ឋខ្មែរយើង តែងតែមានបំណងចង់ ធ្វើដំណើរកម្សាន្ត ជាមួយគ្រួសារ ទៅតាមរមណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេសយើង ដើម្បីលំហែកាយ ប៉ុន្តែទន្ទឹមជាមួយគ្នានោះ ក៏មានទស្សនិកជនខ្លះ ហាក់ដូចជាមានការលំបាកចិត្តមិនដឹងថា ធ្វើដំណើរកម្សាន្តទៅទីណាឡើយ។

ថ្ងៃនេះ Looking TODAY បានដកស្រង់តំបន់រមណីយដ្ឋាន មួយ ដែលមានឈ្មោះថា « ឧទ្យានជាតិគិរីរម្យ»  ពីគេហទំព័ររបស់ ក្រសួងទេសចរណ៍ មកធ្វើការណែនាំ ទៅដល់ទស្សនិកជន ក្នុងការជ្រើសរើសជាកន្លែងដើរកម្សាន្ត  រមណីយដ្ឋានធម្មជាតិនេះ មានតំបន់ដ៏សប្បាយរីករាយ ជាមួយទឹកជ្រោះ និងល្អាងទឹកក្ដៅ កន្លែងត្រជាក់ និងប្រភេទដើមស្រល់ជាច្រើន ដែលនាំមកពីប្រទេសជប៉ុន ។

តំបន់នេះត្រូវបានដាក់ឈ្មោះគិរីរម្យ "ភ្នំដ៏រីករាយ" ដោយព្រះមហាក្សត្រ តាមការស្នើពីព្រះសង្ឃពីទីក្រុងភ្នំពេញ។

ភ្នំដែលមានកម្ពស់៧០០ម៉ែត្រ គ្របដណ្ដប់ផ្ទៃដីចំនួន៣៥,០០០ហិកតា។ គិរីរម្យមានទីតាំងស្ថិតនៅ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយ១២០គីឡូម៉ែត្រ ភាគនិរតីទីក្រុងភ្នំពេញ។ គេអាចធ្វើដំណើរទៅទីនោះ តាមផ្លូវជាតិលេខ៤ ។

ចង់ដឹងថាទេសភាព នៅតំបន់រមណីយដ្ឋាន ឧទ្យានជាតិគិរីរម្យ មានសម្រស់ស្រស់បំព្រងយ៉ាងណា សូមទៅទស្សនា ទេសភាពដ៏ ស្រស់ត្រកាលរបស់ ឩទ្យានជាតិគិរីរម្យ ជាមួយ Looking TODAY ទាំងអស់គ្នា ៕