ចង់​ច្រោះ​ជាតិពុល​លឿន​បំផុត ចូរ​សាកល្បង​រូបមន្ត​នេះ​សិន​ទៅ​!!

ចង់​ច្រោះ​ជាតិពុល​លឿន​បំផុត ចូរ​សាកល្បង​រូបមន្ត​នេះ​សិន​ទៅ​!!

​ការ​ច្រោះ​ជាតិពុល​ក្នុង​ថ្លើម និង​ការសម្អាត​ថ្លើម​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​សរីរាង្គមួយ​នេះ​មានសុខ​ភាព​ល្អ និង​រក្សា​មុខងារ​របស់​វា​បាន​រហូត​។ បើសិនជា​ថ្លើម​មាន​សុខភាព​ល្អ អ្នក​ក៏មាន​សុខភាព​ល្អ​ដែរ​។ អ្នកនឹង​យល់ថា​មាន​កម្លាំង​ក្នុង​ខ្លួន មើល​ទៅ​ស្រស់ស្រាយ និង​ដូចជា​ក្មេង​ជាង​មុន និង​អារម្មណ៍ល្អ​ទៀត​។
​ថ្លើម​មាន​មុខងារ​សំខាន់បំផុត​ក្នុង​រាងកាយ​មនុស្ស​យើង​ដូច​ជា ជួយ​បង្កើន​គ្រាប់​ឈាម ភ្ញោ​ច និង​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ភាគច្រើន​គឺ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម​តែ​ម្តង​។​

​បើសិន​ជា​អ្នក​ចង់​ប្រាកដថា ថ្លើម​មាន​សុខភាព​ល្អ​បំផុត​នោះ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ច្រោះ​ជាតិពុល​ពី​សិរី​រាង្គ​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ការ​ច្រោះ​ជាតិពុល​ក្នុង​ថ្លើម​អាចជា​រឿង​ងាយស្រួល​ទេ ដោយ​គ្រាន់តែ អនុវត្ត​ទៅតាម​វិធី​ដែល​ត្រឹមត្រូវ​ធម្មតាៗ​ប៉ុណ្ណោះ​។ វិធី​ដ៏​ល្អ​បំផុត​នោះ​គឺ ញ៉ាំ​ប្រេង​អូ​លីវ និង​ទឹក​ក្រូចឆ្មារ​ជា​រៀងរាល់​ព្រឹក​នៅ​ពោះ​ទទេ​។ គ្រាន់​តែ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បាយ ហើយ​ញ៉ាំ​វា​មុន​អាហារ​ពេលព្រឹក​ប៉ុណ្ណោះ​។ អ្នក​អាច​ញ៉ាំ​ល្បាយ​នេះ ជា​រៀងរាល់​ព្រឹក​រហូត​បាន​ព្រោះ​របស់​ទាំងពីរ​នេះ​ពិតជា​ល្អ​ណាស់​ចំពោះ​សុខភាព និង​សិរី​រាង្គ​ក្នុង​ខ្លួន​ទាំងមូល​។

បើសិនជា​រាងកាយ​ងាយ​នឹង​ហើម ឬ​អ្នក​យល់​ហើមពោះ​នោះ រូបមន្ត​ខាងលើនេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ឡើង​វិញបាន​នៅពេល​ប្រើ​បាន​តែ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ​។ អ្នកនឹង​មើលទៅ​សុខភាព​ល្អ​ជាង​មុន ស្នាម​ខ្មៅៗ​នៅក្រោម​ភ្នែក​នឹង​បាត់ ក្មេង​ជាង​មុន និង​ស្រស់ស្រាយ​ជាង​មុន​។ ពោះវៀន​នឹង​ចាប់ផ្តើម​ធ្វើការ​យ៉ាង​ល្អ ហើយ​អ្នកនឹង​ភ្លេច​រាល់​នូវ​បញ្ហា​ក្រពះ​ពោះវៀន​ទៀត​ដែរ​។ អ្នកនឹង​យល់ថា​មាន​សុខភាព​ល្អ ហើយ​ក្នុង​ខ្លួន​ពោរពេញ​ទៅ​ដោយ​កម្លាំង​មិន​ដូច​មុន​ទេ​។
​ប្រេង​អូ​លីវ​គឺជា​របៀប​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​បើកផ្លូវ​ដល់​ថ្លើម និង​ថង់ទឹកប្រមាត់​។ ថង់ទឹកប្រមាត់​គឺជា​សិរី​រាង្គ​ដ៏​សកម្ម​មួយ​ក្នុង​ដំណើរកា​រណ៍​នៃ​ការរំលាយ​អាហារ ដូច្នេះ​សុខភាព​របស់​វា​ក៏​មាន​សារៈសំខាន់​ណាស់ដែរ​។ ក្រូចឆ្មា និង​ផ្លែ​ក្រេន​បឺរី​មាន​ឥទ្ធិពល​ដូចគ្នា​ទៅ​នឹង​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ក្រូចឆ្មា​មាន​ប្រយោជន៍​បំផុត ហើយ​យើង​ក៏​ដឹង​អំពី​វា​ខ្លាំង​ណាស់​ដែរ​។ វា​គឺជា​ប្រភព​វីតាមីន C ដ៏​ល្អ​បំផុត ហើយក៏​អាច​ជួយ​លាង​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​សរសៃឈាម​យ៉ាង​អស្ចារ្យ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។