ភេសជ្ជៈ​សម្រាប់​ស្បែក​ភ្លឺរលោង

Doliprane TVC

​អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​ពី​ភេសជ្ជៈ​ក្រឡុក​លាយ​ជាមួយ​បន្លែ​ហើយ​មែន​ទេ​? ចុះ​តើ​អ្នកមាន​ដឹង​ដែរឬទេ​ថា ភេសជ្ជៈ​បែបនេះ​អាចជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​បាន​នោះ​? បន្លែ​លាយ​ជាមួយ​ផ្លែឈើ គឺជា​បណ្តុំ​វីតាមីន​ធម្មជាតិ រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ក្នុង​កែវ​តែមួយ​ដែល​អ្នក​គួរតែ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ​។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍​របស់​វា​អាចជួយ​ការពារ​កោសិកា​ខូច ដែលជា​បុព្វហេតុ​នៃ​បញ្ហា​ស្បែក​ជ្រីវជ្រួញ និង​ជំងឺមហារីក​ទៀតផង ​។​ ​សូម​សាកល្បង​ទទួលទាន​ភេសជ្ជៈ​ខាងក្រោម​នេះ នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត ទាំង​ផ្តល់​ថាមពល​ដល់​រាងកាយ (​កាន់តែ​ល្អ​ប្រសិនបើ​ទទួលទាន​នៅពេល​ព្រឹក​) ជួយ​ឱ្យ​ស្រក​ទម្ងន់​ដោយ​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព និង​ជា​ឱសថ​ធម្មជាតិ​ការពារ​ពី​ជំងឺ​នានា​បាន​ទៀតផង​ ។​

ភេសជ្ជៈ​សម្រាប់​ស្បែក​ភ្លឺរលោង

១. ទឹកក្រឡុក​ផ្លែ​គី​វី ស្ពៃ​ខ្មៅ (spinach) និង​ផ្លែ​ប៊ឺ​រ
​គ្រឿងផ្សំ ៖
•​ ​ទឹកដូង​មួយ​ពែង​កន្លះ
•​ ​ស្ពៃ​ខ្មៅ ១​ពែង
•​ ​ផ្លែ​គី​វី​២​ផ្លែ (​បកសម្បក​)
•​ ​ផ្លែ​ប៊ឺ​មួយ​ចំហៀង (​បកសម្បក និង​យក​គ្រាប់​ចេញ​)
​វិធី​ធ្វើ​៖ ក្រឡុក​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា រួច​លួច​បន្ថែម​ម្សៅ​ប្រូតេអ៊ីន​រស់ជាតិ​វ៉ា​នី​ឡា​១​ស្លាបព្រា ជាការ​ស្រេច ​។​

ភេសជ្ជៈ​សម្រាប់​ស្បែក​ភ្លឺរលោង

២. ទឹកក្រឡុក​រសជាតិ​ក្រូចឆ្មារ​
​គ្រឿងផ្សំ​៖
•​ ​តែ​ជី​អង្កាម កន្លះ​ពែង​
•​ ​ស្ពៃ​ខ្មៅ​កន្លះ​ពែង (​ហាន់​តូចៗ​)
•​ ​ស្ពៃ​(Lettuce) ២​ដើម
•​ ​ជី​អង្កាម ៥​សន្លឹក​
•​ ​ក្រូចឆ្មារ​១ (​បក​យកតែ​សាច់​)
•​ ​ទឹក​(stevia) ៥​ដំណក់​
•​ ​ទឹកកក កន្លះ​ពែង​
​វិធី​ធ្វើ​៖ ក្រឡុក​គ្រឿងផ្សំ​ទាំងអស់​ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡុក ដោយ​ដាក់​ទឹកកក​ក្រោយ​គេ​ ។

ភេសជ្ជៈ​សម្រាប់​ស្បែក​ភ្លឺរលោង

៣. ទឹកក្រឡុក​ស្ពៃ​
​គ្រឿងផ្សំ​៖
•​ ​ស្ពៃ Swiss chard ២​ពែង
•​ ​ទំពាំងបាយជូ​គ្មាន​គ្រាប់ ១​ពែង​
•​ ​ផ្លែ​ស៊េរី ១​ផ្លែ (​បកសម្បក ហើយ​យក​គ្រាប់ និង​បណ្តូល​ចេញ​)
•​ ​ផ្លែក្រូច​១​ផ្លែ (​បក​យកតែ​សាច់​ក្រូច​)
•​ ​ចេក​២​ផ្លែ (​បកសម្បក​)
•​ ​គ្រាប់​Chia ១​ស្លាបព្រា​កាហ្វេ​
•​ ​ទឹក​១/៤​កែវ​
•​ ​ទឹកកក ២​កែវ​
​វិធី​ធ្វើ​៖ កិន​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​ម៉ដ្ឋ​រលាយ​ចូលគ្នា ដោយ​ប្រើ​ល្បឿន​ពី​ទាប​ទៅ​ខ្ពស់​ ។

ភេសជ្ជៈ​សម្រាប់​ស្បែក​ភ្លឺរលោង

៤. ទឹកក្រឡុក​បៃតង​
​គ្រឿងផ្សំ​៖
•​ ​ទឹកដូង ១​ពែង​
•​ ​ស្ពៃ Lettuce ២​ដើម​
•​ ​ផ្លែ​ប៉ោម​ពណ៌​បៃតង កន្លះ​ផ្លែ (​បកសម្បក ហើយ​យក​បណ្តូល និង​គ្រាប់​ចេញ​)
•​ ​ត្រសក់ ១/៤​ផ្លែ
•​ ​ផ្លែ​ប៊ឺ​១/៤​ផ្លែ (​បកសម្បក និង​យក​គ្រាប់​ចេញ​)
•​ ​ក្រូចឆ្មារ ១​ចំហៀង (​បក​យកតែ​សាច់​)
•​ ​ខ្ញី​បន្តិចបន្តួច​
•​ ​ជី​Parsley កន្លះ​ពែង​
•​ ​ទឹកកក ៣​ទៅ​៤​ដុំ តូចៗ (​តាម​ចំណូលចិត្ត​)
​វិធី​ធ្វើ​៖ ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ ហើយ​ដាក់​ទឹកកក​ចុងក្រោយ​គេ​បន្ទាប់ពី​ក្រឡុក​ម៉ដ្ឋ​ហើយ​។​

៥. ទឹកក្រឡុក​ស្ពៃ​Kale ម្នាស់ និង​ខ្ទិះដូង​
​គ្រឿងផ្សំ​៖
•​ ​ម្សៅ​ប្រូតេអ៊ីន​រស់ជាតិ​វ៉ា​នី​ឡា ១​ស្លាបព្រា​
•​ ​ខ្ទិះដូង ឬ​ទឹកដូង កន្លះ​ពែង​
•​ ​ស្ពៃ​Kale ឬ​ស្ពៃ​Spinach ២​ពែង​
•​ ​ម្នាស់ ១​ពែង​កន្លះ​
•​ ​ចេកទុំ ១​ផ្លែ (​បកសម្បក​)
​វិធី​ធ្វើ​៖ កិន​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន ដោយ​ដាក់​គ្រឿងផ្សំ​ទឹក និង​ទន់​មុន ហើយ​ក្រឡុក​រហូត​ម៉ដ្ឋ​សព្វ​ទើប​គួរឱ្យ​ចង់​ទទួលទាន ៕ លក្ខិណា​