សេវាកម្ម &raquo សប្បុរសធម៌

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ទី​២២ មក​រា ២០១៦ អំណោយ​មនុស្សធម៌​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ តាម​រយៈ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​ដល់​ដៃ​កីឡាករ​ប្រដាល់សេរី​កម្ពុជា ​​ឡៅ ស៊ី​ណាត ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាក់​ត្រង់​.​កជើង​ឆ្វេង ក្នុង​ពេល​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។

ក្នុង​នោះ លោក​បណ្ឌិត និង​លោក​ជំទាវ ក៏​បាន​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ដល់​កីឡាករ ឡៅ ស៊ី​ណាត ឱ្យ​ខិតខំ​ថែទាំ​សុខភាព​ផង​ដែរ ។  អំណោយ​ដែល​ផ្តល់​ជូន​មាន មី​២​កេស​, ត្រីខ​៤​យួរ​, ទឹកដោះគោឆៅ​៤​ឡូត៍​ និង​ថវិកា​៦០០​ដុល្លារ​សហរដ្ឋអាមេរិក ។