សមត្ថកិច្ច​ចាប់បាន​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៧​នាក់ ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​ក​១២​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​ប្តី​ប្រពន្ធ និង​អ្នកប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ត្រូវ​បា​ ​ន​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​នគរបាល​ប្រឆាំង​ញក​រៀង​ញៀន​ខេត្ត តាម​ចាប់ខ្លួនបាន និង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​។ ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង ញៀន​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​១២ និង​៣០​នាទី រហូតដល់​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន អោយដឹងថា​៖ ក្រោម​កិច្ច​បញ្ជារ​ដោយផ្ទាល់​របស់លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​មួយក្រុម បាន​សហការ​ជាមួយ​កងកម្លាំង​នគ​ ​របាល​ស្រុក​កំពង់ត្រឡាច បាន​ចុះបង្ក្រាប និង​ចាប់បាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ជា បន្តបន្ទាប់ ចំនួន​៥​នាក់​នៅ​ភូមិ​ផ្សារ​ត្រាច ហើយ​ទើប​ឈានទៅ​ចាប់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន ២​នាក់​ប្តី និង​ប្រពន្ធ​បាន​ទៀត​នៅក្នុង​ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​។​

ជនល្មើស​ទាំង​៧​នាក់​ដែល​ចាប់ខ្លួនបាន​មាន​៖ ១.​ឈ្មោះ អ៊ុង គ​ន្ធា អាយុ​៣៦​ឆ្នាំ ២.​ប្រពន្ធ​គេ ឈ្មោះ ម៉ក់ សុក​នី អាយុ​៣១​ឆ្នាំ មានកូន​តូច​អាយុ​៣​ខែ​ម្នាក់ ជា​អ្នក​ចែកចាយ​ថ្នាំញៀន រស់ នៅក្នុង​ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ចំណែក​អ្នកប្រើប្រាស់​ថ្នាំញៀន​វិញ គឺ ៣.​ឈ្មោះ ធន់ ណា​លិ​ក អាយុ​១៦​ឆ្នាំ​៤.​ឈ្មោះ ឆេ​ត សុ​ភី អាយុ​១៥​ឆ្នាំ ៥.​ឈ្មោះ ធន់ គ​ន្ធា អាយុ​២២​ឆ្នាំ ៦.​ឈ្មោះ សយ ចិ​ត្រា អាយុ​២១​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក និង​៧.​ឈ្មោះ សុខ វាសនា អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ដូន​កែវ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី មានជ័យ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ក្នុងពេល​បង្ក្រាប​មាន​៖ ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១២ ​កញ្ចប់ ទូរស័ព្ទដៃ​៤​គ្រឿង ម៉ូតូ​៣​គ្រឿង ( គឺ​ម៉ូតូ​ហុងដា​ឌ្រី​ម​០១៦​មួយគ្រឿង និង​ហុងដា​គុប​ ៧០ ពីរ​គ្រឿង ) អាវុធ​កែឆ្នៃ​១​ដើម និង​សម្ភា​រះ​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​ #​ជនល្មើស​ទាំង​៧​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​ខ្លួន​អោយ​អ្នកកាសែត​ថត​នៅ​ ​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ក្រោយពី​បាន​បញ្ជូន​ខ្លួន​មកពី​ស្រុក​កំពង់ត្រឡាច មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​អោយដឹងទៀតថា​៖ នៅពេល​កសាង​សំណុំ រឿង​រួចរាល់ នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា​នេះ ជន​ល្មើ​ល​ទាំង​៧​នាក់ និង​វត្ថុតាង​និង​ត្រូវបញ្ជូន ខ្លួន​ទៅកាន់​តុលាការខេត្ត ចាត់ការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​

KA-21-01-2016-33 KA-21-01-2016-34 KA-21-01-2016-35 KA-21-01-2016-36