វិធី​ធ្វើ : ស៊ុត​ចៀន​បង្គា​ ​

Doliprane TVC

​គ្រឿងផ្សំ​

– ស៊ុតមាន់ ឬ ទា : ៣ គ្រាប់​
– បង្គា​ស្រស់​ចិញ្ច្រាំ (​បកសម្បក​ហើយ​) : កន្លះ​ចានចង្កឹះ​
– ទឹកត្រី : ២ ស្លាបព្រា​កាហ្វេ​
– ប្រេងឆា : កន្លះ​ចានចង្កឹះ​
– ត្រៀម​ស្លឹក​ជីរវ៉ាន់ស៊ុយ និង ម្ទេស​ម៉ដ្ឋ​សម្រាប់​រោយ​ពីលើ​

​វិធី​ធ្វើ​

– ដំបូង​គោះ​ស៊ុត​ទាំង ៣ គ្រាប់​ចូល​ចានគោម ។​
– ដាក់​បង្គា​ចិញ្ច្រាំ និង ទឹកត្រី​វាយ​ជាមួយ​ស៊ុត​ឱ្យទៅជា​ល្បាយស្មើសាច់ ។​
– ពេល​ប្រេង​ក្តៅ​ចាក់​ល្បាយ​ដែល​វាយ​ហើយ​ចូល​ខ្ទះ​ចៀន ត្រឡប់​ម្តង​ម្ខាង​ឱ្យ​ឡើង​ពណ៌​មាស​ក្រមៅ ។​
– ដួស​ដាក់​ចាន​ទទួលទាន​ដោយ​រោយ​ស្លឹក​ជីរវ៉ាន់ស៊ុយ និង ម្ទេស​ម៉ដ្ឋ​ផង ៕