ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ

ភ្នំពេញ៖ ក្រុមចោប្លន់ម្នាក់ ដែលត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនកាលពីយប់ នោះ ក្រោយការសួរនាំ រហូតដល់រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ មេក្លោងក្រុមចោរប្លន់ ពីរនាក់ ទៀតត្រូវបានបន្តចាប់ខ្លួន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមករា នេះ នគរបាលជាច្រើននាក់ ដឹកនាំដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបចាប់ខ្លួនមេក្លោង ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងចោរប្លន់ខាងលើនេះមានឈ្មោះ វង្ស ដារ៉ាវុទ្ធូ បើកហាងបញ្ចាំស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាទីនៃការចាប់ខ្លួននេះតែម្តង។ ពេលចុះឆែកឆេរនោះ កម្លាំងនគរបាលបានដកហូតម៉ូតូចំនួន ៣គ្រឿង រួមមានម៉ាក ហ្វីណូ PCX និងសេ១២៥ សេរីឆ្នាំ២០១៦។ សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណី ចោរប្លន់ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាល ខណ្ឌសែនសុខ និងកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីសំណាក់ស្នង ការនគរបាលរាជធានី៕

ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ
ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ

ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ
ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ
ឃាត់ខ្លួនមេក្លោងក្រុមចោរប្លន់ នៅចោមចៅ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត