ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ី​ការ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់

ខេត្តកណ្តាល ៖ ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ចេញពី​ស៊ី​ការ​ត្រូវ​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សួង ភ​ណ្ឌ័ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ស្លាប់​នៅ​កន្លែង​កើតហេតុ​, ២-​ឈ្មោះ ឡា​ច ច​ន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ជា​អ្នក​បើក​ម៉ូតូ រង​របួសធ្ងន់ និង ៣-​ឈ្មោះ គង់ ស្រី​វង់ ភេទ​ស្រី អាយុ​១៦​ឆ្មាំ ជនជាតិ​ខ្មែរ ជា​សិស្ស រង​របួសធ្ងន់ ។ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ជិះ​ម៉ូតូ​១​គ្រឿង​ ជា​មួយ​គ្នា​​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1E-8749 ។ ចំណែក​រថយន្ត​ម៉ាក LEXUS RX 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-0342 មាន​ម្ចាស់​ឈ្មោះ ជុំ សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​គ្រឿង​សង្ហា​រឹម មាន​ទីលំនៅ​ភូមិ​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល ។

ប្រភព​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ ជន​រង​គ្រោះ​ទាំង​៣​នាក់​​ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ ស៊ី​ការ​គេ​ក្នុង​ទិស​ដៅ​ពី​ផ្លូវ​ស្រែ​អំពិល​ ទៅ​កំពង់ស្វាយ (​ទៅ​ផ្ទះ​) លុះ​មក​ដល់​ចំណុច​ខាងលើ ​ក៏​ត្រូវ​រថយន្ត​បញ្ច្រាសទិស​គ្នា​បើកបរ​ក្នុង​ ល្បឿន​លឿន​បុក​ពេញទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ មន្ត្រី​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង ​ប្រមូល​យក​មធ្យោបាយ​ទាំង​២​គ្រឿង និង​ម្ចាស់​រថយន្ត​ទៅ​កាន់​អធិការ​ដ្ធា​ន​ នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ី​ការ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់
ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ី​ការ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់
ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ី​ការ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់
ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ី​ការ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ ​របួសធ្ងន់​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត