ពលរដ្ឋ​២១​នាក់ ​ក្នុងស្រុក​បាណ​ន់ ​ក្អួតចង្អោរ សង្ស័យ​ពុល​នំ​បញ្ចុក​រែក

ខេត្តបាត់ដំបង​៖  ប្រជា​ពលរ​ដ្ឋ​ជាង​​២០​នាក់ ​មាន​ទាំង​កុមារ​តូច​ៗ​ផង ​បានកើត​​​អាកា​រៈ​ក្អួ​​ត​ចង្អោរ ដែលត្រូវ​​គេ​​សង្ស័យ​​ថា ទំនង​ជា​ពុល​​នំ​បញ្ចុក ​​ដែល​រែក​​លក់​តាម​​ភូមិ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១​ មក​រា ២០១៦ ស្ថិតនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បា​ណ​ន់ តែ​សមត្ថកិច្ច​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ​ជន​រង​គ្រោះ​ទាំងនោះ​បាន​ធូរស្រាល​ខ្លះ​​ហើយ ខណៈ​មន្ត្រី​ជំនាញ​កំពុង​តែ​សួរនាំ​អ្ន​កលក់​នំ​បញ្ចុក​នោះ​ ។

អធិការ​នគរបាល​ស្រុក​បាណ​ន់ លោក​ប៊ុត សំបូរ បាន​ឱ្យ​ដឹង​ថា  ពលរ​ដ្ឋ​​ចំនួន​២១​នាក់ រស់នៅ​ក្នុងភូមិ​ព្រៃ​​ទទឹង ឃុំ​បាយដំរាំ មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ បន្ទាប់​ពី​ពួក​គាត់​​ទិញ​នំ​បញ្ចុក ​ពី​ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​ហូប​ ។ លោក​ថា អ្នកលក់​នំ​បញ្ចុក​នោះ ​​ឈ្មោះ​ស៊ា​ង ហ៊ា​ប អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ជាមួយ​ជន​រង​គ្រោះ​​ដែរ ហើយ​ជន​រង​គ្រោះ​ទាំងនោះ​មាន​មួយ​ចំនួន​​ជា​កុមារ​តូច​ៗ ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​​ទាំង​២១​នាក់​ មាន​២​នាក់​​ធ្ងន់​ជាងគេ​បន្តិច​ ។

ពួក​គាត់​មិន​បាន​ទៅ​កាន់​មន្ទីរពេទ្យ​​ទេ តែ​បាន​ព្យូ​សេរ៉ូម​ព្យាបាល​នៅផ្ទះ​រៀង​ៗ​ខ្លួន​។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ ​មក​រា​នេះ ជន​រង​គ្រោះ​ទាំង​នោះ​ បាន​ធូរស្រាល​ច្រើន​ហើយ ខណៈ​សមត្ថកិច្ច​ក៏​កំពុង​សួរនាំ ​អ្នកលក់​នំ​បញ្ចុក​នោះ​ដែរ​។

ប្រភព​ពី​ប្រជា​ពលរ​ដ្ធបាន​ឲ្យ​ដឹង​ថា  កន្លង​មក​អ្នក​ភូមិ​តែង​ទិញ​នំ​បញ្ចុក ​ស្ត្រី​ឈ្មោះ​ស៊ា​ង ហ៊ា​ប នោះ​រាល់ថ្ងៃ ពេល​គាត់​រែក​លក់​ក្នុងភូមិ​ម្ដង​ៗ តែ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ទេ​។ លុះ​នាំ​គ្នា​ទិញ​ហូប​នៅ ​ល្ងាច​ថ្ងៃ​ទី​២១​ មក​រា​ នេះ ស្រាប់តែ​ម្នាក់​ៗ​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ​តែ​ម្ដង​។ អ្នក​ភូមិ​បន្ត​ថា  ក្រោយ​នាំ​គ្នា​ហូប​នំ​បញ្ចុក​នោះ ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ម្នាក់​ៗ​ធ្វើទុក្ខ​ក្នុង​ខ្លួន ហើយ​ក៏​ដើរ​សួរនាំ​ត​ៗ​ គ្នាទើប​ដឹង​ថា អ្នក​ភូមិ​ដែល​បាន​ហូប​នំ​ប​ញ្ចុក ​ឈ្មោះ​ស៊ា​ង ហ៊ា​ប សុទ្ធតែ​មាន​អាកា​រៈ​ឈឺពោះ ​ក្អូ​ត​ចង្អោរ​ដូច​គ្នា ហើយ​មានការ​សង្ស័យ​ថា គឺ​អាច​បណ្ដាល​មក​ពី​ពុល​នំ​ប​ញ្ចុក​នោះ​តែ​ម្ដង​។

ពលរដ្ឋ​២១​នាក់ ​ក្នុងស្រុក​បាណ​ន់ ​ក្អួតចង្អោរ សង្ស័យ​ពុល​នំ​បញ្ចុក​រែក
ពលរដ្ឋ​២១​នាក់ ​ក្នុងស្រុក​បាណ​ន់ ​ក្អួតចង្អោរ សង្ស័យ​ពុល​នំ​បញ្ចុក​រែក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត