កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក

កំពត៖ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានប្រើនីតិវិធី បញ្ជាកម្លាំង បំបែកសំណុំរឿង ករណីឃាតកម្ម រំលោភសំលាប់លើកុមារីរងគ្រោះ នៅស្រុកឈូក សម្រេចដោយជោគជ័យ រហូតឈានទៅឃាត់ខ្លួនបានជនដៃដល់ជាបន្តបន្ទាប់គ្នា ចំនួន២នាក់។

មន្ត្រីនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ជនសង្ស័យ,១-ឈ្មោះថន រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងនគរបាលនៃការិយាល័យ កណ្តាលព្រហ្មទណ្ឌខេត្ត ធ្វើការឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុចភូមិត្រពាំងគុយខាងលើ និង២-ឈ្មោះទូច ចន្ថា ហៅទុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំដូចគ្នា ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តកំពត សហការ នឹងកម្លាំងនគរបាល រាជធានីភ្នំពេញ និងកម្លាំងនគរបាលមូលដ្ឋាន នៃសង្កាត់ព្រែកលៀប ស្រាវជ្រាវឃាត់ខ្លួនបាននៅ កន្លែងធ្វើសំណង់ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

បច្ចុប្បន្នជនសង្ស័យទាំង២ បាននិងកំពុង បន្តសាកសួរ ដើម្បីកសាងសំណុំរឿងឡើងតុលាការ ផ្តន្ទាទោសតាមច្បាប់។

សូមរំលឹកថា កុមារីរងគ្រោះមាន អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យមានគ្នា ២នាក់ខាងលើ ធ្វើសកម្មភាពរំលោភសម្លាប់ នៅចំណុចស្នឹមចំបើង ស្ថិតក្នុងភូមិត្រពាំងគុយខាងលើ ហើយត្រូវប្រជាពលរដ្ឋប្រះឃើញ កាលពីម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ ជនរងគ្រោះបានបាត់ ខ្លួនតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ខណៈចេញពីផ្ទះទៅរៀននៅសាលា ហើយឪពុកចេញទៅលេងផ្ទះ បងប្អូននៅឯខេត្តផ្សេង ដោយទុកក្មេងរងគ្រោះ នៅផ្ទះជាមួយបងប្អូន ដែលកំព្រាម្តាយបានស្លាប់ចោល៕

កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក
កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក
កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក
កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក
កម្លាំងនគរបាល ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណី រំលោភសម្លាប់លើ ក្មេងអាយុ១៤ឆ្នាំ នៅស្រុកឈូក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត