ក្រោយពីបានទទួលសំណើររបស់យុវសិស្ស Darapiseth Sokha ដែលបានផ្ញើមកខ្ញុំតាម Facebook

នៅ​ថ្ងៃ​នេះ​ក្រោ​យ​ពី​បា​ន​ទ​ទួល​សំ​ណើ​រ​រ​ប​ស់​​យុ​វ​សិ​ស្ស Darapiseth Sokha ដែល​បា​ន​ផ្ញើ​ម​ក​ខ្ញុំ​តា​ម Facebook សុំ​កា​រប​ញ្ចុះ​ត​ម្លៃ​ស​ម្រា​ប់​កា​រ​ប្រ​ឡង​ចេ​ញ​ថ្នា​ក់​ជា​តិ​ស​ម្រា​ប់​វិ​ស័​យ​សុ​ខា​ភិ​បា​ល ដែ​ល​ត្រូ​វ​ប​ង់​ថ​វិ​កា ៥០០,០០០ រៀ​ល​ គឺ​បា​​ន​ធ្វើ​អោ​យ​ខ្ញុំ​យ​ល់​កា​ន់​តែ​ច្បា​ស់​អំ​ពី​ស្ថា​ន​ភា​ព​សិ​ក្សា និ​ង​ស្ថា​ន​ភា​ព​រ​ស់​នៅ​រ​ប​ស់​និ​ស្សិ​ត​យើ​ង​ ដែ​ល​ខ្ញុំ​ត្រូ​វ​តែ​ដោះ​ស្រា​យ​ជា​ប​ន្ទា​ន់​។ ក្រោយពីខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលហើយនៅថ្ងៃនេះ គឺ​ខ្ញុំ​បា​ន​ស​ម្រេ​ច​ប​ញ្ចុះ​ត​ម្លៃ​ជូ​ន​និ​ស្សិ​ត​នៅ​ត្រឹ​ម ១០០,០០០​រៀ​ល​។ ខ្ញុំ​ស​ង្ឃឹម​ថា​និ​ស្សិ​ត​ចំ​នួ​ន ១៤៣៣​នា​ក់​ នឹង​​បាន​ធូរ​ស្រា​ល​មួយ​ក​ម្រិ​ត​ធំ​ចំ​ពោះ​កា​រ​កា​រ​បញ្ចុះ​ត​ម្លៃ​ខា​ង​លើ​នេះ ហើ​យ​នឹ​ង​បា​ន​នៅ​ស​ល់​ថ​វិ​កា​មួយ​ចំ​នួន​ស​ម្រា​ប់​យ​ក​ទៅ​ដោះ​ស្រា​យ​លើ​ជី​វ​ភា​ប​រ​ស់​នៅ​ អោ​យ​បា​ន​ប្រ​សើ​រ​ឡើ​ង​។ នេះ​ជា​កា​រ​ឆ្លើ​យ​ត​ប​ជា​ប​ថ​ម​ទៅ​កា​ន់​ក្មួ​យ​ៗ​និ​ស្សិ​ត​ដែ​ល​បា​ន​ស្នើ​រ​ម​ក​ខ្ញុំ​។​ ឯចម្លើយផ្លូវការនឹងត្រូវចេញដោយសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រីដើម្បីស្ថាប័នមានសមត្ថកិច្ចយកទៅ​អ​នុវត្តន៍។ ខ្ញុំសូមកោតសសើរ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់​ក្មួយ​ៗ​​និ​ស្សិ​ត​តាមរយះចូលពិនិត្យមើលការលើកនូវមតិនាៗក្នុង Facebook របស់ខ្ញុំ។ ខ្ញុំសូមជូនពរនិស្សិតខ្មែរទាំងក្នុង និ​ង​ក្រៅ​ប្រ​ទេ​ស​ជួប​តែសំណាងល្អ និងមានអនាគតល្អគ្រប់ៗគ្នា៕ ដោយ៖ ដុស ផលា