ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៤ នេះ កម្លាំង​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កំពុង​ចុះធ្វើ​ការ​​ត្រួតពិនិត្យ​ក្នុង​ផ្សារ​អ្នក​លឿង ដើម្បី​ស្វែងរក​ទំនិញ​ដែល​ខូចគុណភាព ឬ​គ្មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។

ការ​ធ្វើ​បែប​នេះ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ដាក់​តាំង​លក់​នូវ​ផលិតផលទំនិញ​ ដែលគ្មាន​​គុណភាព​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំង​អស់ ឱ្យ​បាន​យល់​ច្បាស់​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​បង្ក​ឡើង​ពី​ទំនិញ​ដែល​គ្មាន​គុណភាព​ទាំង​នោះ ។