លោក​វរៈ​សេនី​យ៏​ឯក ពិន មុនី ខេត្តតាកែវ បើក​បុក​រថយន្ត​កូនចៅ​

Doliprane TVC

​តាកែវ : មេបញ្ជាការរង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តតាកែវ លោក​វរៈ​សេនី​យ៏​ឯក ពិន មុនី បាន​បើករថយន្ត​​បុក​រថយន្ត​កូនចៅ​មួយគ្រឿង​ទៀតដែល​បើក​ពីមុខ បណ្ដាលឱ្យ​ធ្លាក់​ប្រឡាយទឹក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំងយប់ ។

លោក​វរៈ​សេនី​យ៏​ឯក ពិន មុនី ខេត្តតាកែវ បើក​បុក​រថយន្ត​កូនចៅ​

​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​លោក​សក្តិ ៥ នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ២០ និង ៣០ នាទី​យប់​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច ភូមិ​សំបួរ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។ យោងតាម​លោក​វរៈ​សេនី​យ៏​ត្រី ឆាយ សាវុធ អធិការ​នគ​បាល​ក្រុង​ដូន​កែវ​បាន​ថ្លែងឱ្យដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើនេះ​គេ​ឃើញ​លោក ពិន មុនី មេ​បញ្ចា​ការរង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តតាកែវ​បាន​បើករថយន្ត​កា​ម៉ា​រី​ឆ្លាម​និង​រថយន្ត​របស់​កូនចៅ​គាត់​មួយគ្រឿង​ទៀត​ម៉ា​កូរ៉ូឡា បានធ្វើ​ដំណើរ​មកពី​ចូលរួម​កម្មវិធី​គេ​នៅ​ស្រុក​ត្រាំកក់ លុះ​បើក​មកដល់​កន្លែងកើតហេតុ រថយន្ត​កូរ៉ូឡា​នៅខាងមុខ​បាន​បង្អង់​ស្រាប់តែ​រថយន្ត​លោក ពិន មុនី ដែល​បើក​ពីក្រោយ​បាន​បុក​គូថ​រថយន្ត​កូរ៉ូឡា​ពីក្រោយ ហើយក៏​រេ​ចង្កូត​ទៅ​ធ្លាក់​ប្រឡាយទឹក​តែម្ដង ។ បើតាម​លោក​អធិការ​ក្រុង​ដូន​កែវ ឆាយ សាវុធ បានឱ្យដឹងថា ករណី​យ៏​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កដោយ​លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តតាកែវ​នេះ មិន​បណ្ដាលឱ្យ​រងគ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឬ រង​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​នោះដែរ ពោលគឺ​គ្រាន់តែ​បង្កាន់ដៃស្ពាន​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

លោក​វរៈ​សេនី​យ៏​ឯក ពិន មុនី ខេត្តតាកែវ បើក​បុក​រថយន្ត​កូនចៅ​

​ម្យ៉ាងទៀត​ករណី​យ៏​គ្រោះថ្នាក់​ចារ​ចរ​ណ៏​នេះ​ក៏​មិនមែន​បណ្ដាលមកពី​លោក​មេបញ្ជាការរង​ផឹក​គ្រឿង​ស្រ​វឹ​នោះដែរ គឺ​បណ្ដាលមកពី​ជាន់​ប្រាំង​មិនទាន់ ហើយ​បន្ទាប់ពី​កើតហេតុ​លោក​មេបញ្ជាការរង​និង​កូនចៅ​បាន​សម្របសម្រួល​គ្នា​ជួយ​ជួសជុល​រថយន្ត​ជាការ​បញ្ចប់​បញ្ហា ៕   ( ប្រភព : TV5 )

លោក​វរៈ​សេនី​យ៏​ឯក ពិន មុនី ខេត្តតាកែវ បើក​បុក​រថយន្ត​កូនចៅ​