រឿងមនុស្សភពផ្សេង កាន់តែ ក្តៅគគុក ក្រោយថតបាន ថាសហោះ UFO ហោះប្រដេញ យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត

ប៊ុលហ្គារី៖ កាលពីពេលថ្មីៗនេះ រឿងមនុស្សភពផ្សេង (Alien) បានផ្ទុះឡើង និងកំពុងតែ ក្តៅគគុក យ៉ាងខ្លាំង បន្ទាប់ពីគេ ថតបាន ថាសហោះ UFO ហោះប្រដេញគ្នា ជាមួយនឹង យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត ក្នុងប្រទេសប៊ុកហ្គារី។ ជាមួយគ្នានេះដែរ រូបថតថាសហោះ UFO ដែលថតបាន ជាច្រើនសន្លឹក ក៏ត្រូវបានបង្ហោះ នៅលើគេហទំព័រ Portal 12 របស់ប្រទេសរុស្ស៊ី ផងដែរ។

រឿងមនុស្សភពផ្សេង កាន់តែ ក្តៅគគុក ក្រោយថតបាន ថាសហោះ UFO ហោះប្រដេញ យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត
ថាសហោះ UFO ហោះប្រដេញគ្នា ជាមួយនឹង យន្តហោះចម្បាំង

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ថាសហោះ UFO និងយន្តហោះចម្បាំង ទាំង២គ្រឿងនោះ បានហោះប្រដេញគ្នា ក្នុងរយៈកម្ពស់ទាប នៅលើទីក្រុង Nova Zagora នៃប្រទេសប៊ុលហ្គារី កាលពីល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ។

អ្នកជំនាញខាង UFO លោក Scott C Waring បាននិយាយថា «ថាសហោះ UFO នោះ បានហោះពីលើ ដីកសិដ្ឋាន មួយកន្លែង ក្នុងល្បឿនយឺត រីឯយន្តហោះចម្បាំងនោះ ហាក់បីដូចជា គ្រាន់តែហោះ ទៅពិន្យិតមើល និងកំណត់អត្តសញ្ញាណ នៃថាសហោះនោះ តែប៉ុណ្ណោះ»៕

រឿងមនុស្សភពផ្សេង កាន់តែ ក្តៅគគុក ក្រោយថតបាន ថាសហោះ UFO ហោះប្រដេញ យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត
រឿងមនុស្សភពផ្សេង កាន់តែ ក្តៅគគុក ក្រោយថតបាន ថាសហោះ UFO ហោះប្រដេញ យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • រឿងមនុស្សភពផ្សេង កាន់តែ ក្តៅគគុក ក្រោយថតបាន ថាសហោះ UFO ហោះប្រដេញ យន្តហោះចម្បាំង យ៉ាងច្បាស់ក្រឡែត已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/23  Category:ប្លែកៗ