ក្លឹប​បាល់ទាត់ Buriram ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​ថ្ងៃនេះ បញ្ចេញ​សកម្មភាព​មើលងាយ​ក្នុង​ពិធី​សព ប៉រ (​មាន​វីដេអូ​)

Doliprane TVC

​មិត្ត​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​សុទ្ធតែ​ដឹងថា Buriram ជា​ក្លឹប​បាល់ទាត់​ដ៏​ល្បី​របស់​ប្រទេស​ថៃ ហើយ​ថ្ងៃ​នេះដែរ ក្លឹប Buriram នឹង​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម «​ការប្រកួត​មិត្តភាព​អន្តរជាតិ​សប្បុរសធម៌​» ជាមួយ​កម្ពុជា​។​

ក្លឹប​បាល់ទាត់ Buriram ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​ថ្ងៃនេះ បញ្ចេញ​សកម្មភាព​មើលងាយ​ក្នុង​ពិធី​សព ប៉រ (​មាន​វីដេអូ​)
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី​សព ប៉រ មាន​ភ្ញៀវ​ជាច្រើន​បានមក​ចូលរួម ហើយ​ក្នុង​ថ្ងៃនោះ កីឡាករ​របស់​ក្លឹប Buriram ទាំងអស់​ក៏បាន​មក​រួម​រំលែក​ទុក្ខ និង សម្តែង​ភាព​សោកស្តាយ​ចំពោះ​ការចាកចេញ​ចេញ​របស់ ប៉រ​។ ប៉ុន្តែ​មាន​សកម្មភាព​ភ្ញៀវ​មួយចំនួន​បែរជា​មិនមែន​មក​រួម​រំលែក​ទុក្ខ​នោះទេ ពួកគេ​បែរជា​មក​ថតរូប​សប្បាយៗ និង ថតរូប​សែ​ល​ហ្វី​ជាមួយ​ក្រុមគ្រួសារ​សព​ទៅវិញ​។

ក្លឹប​បាល់ទាត់ Buriram ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​ថ្ងៃនេះ បញ្ចេញ​សកម្មភាព​មើលងាយ​ក្នុង​ពិធី​សព ប៉រ (​មាន​វីដេអូ​)

​ការសម្តែង​សកម្ម​ភាពមិន​សមរម្យ​បែបនេះ ត្រូវបាន​មហាជន​ធ្វើការ​រិះគន់ថា ចេះ​មក​ធ្វើ​អញ្ចឹង​ទៅរួច នេះ​ជា​ពិធី​បុណ្យសព បែរជា​នាំគ្នា​មក​ថត​សែ​ល​ហ្វី​សប្បាយៗ​ហាក់​មិនដឹងថា ខាង​គ្រួសារ​សព​គេ​កំពុងតែ​កើតទុក្ខ កើតមក​ធំ​ដល់​ប៉ុណ្ណឹង​ហើយ ម៉េច​ធ្វើខ្លួន​ដូច​មិនដឹងខ្យល់​បែបនេះ សប្បាយ​មែន​ទេ​ដែល​មក​ថត​សែ​ល​ហ្វី​ជាមួយ​គ្រួសារ​សព​បែបនេះ​។​

ក្លឹប​បាល់ទាត់ Buriram ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​ថ្ងៃនេះ បញ្ចេញ​សកម្មភាព​មើលងាយ​ក្នុង​ពិធី​សព ប៉រ (​មាន​វីដេអូ​)

​គួរ​រំឭក​ផងដែរ​ថា ក្នុងចំណោម​ភ្ញៀវ​ដែល​មក​ថត​សែ​ល​ហ្វី​ជាមួយ​គ្រួសារ​សព គឺមាន​រួមទាំង​កីឡាបាល់ទាត់​របស់​ក្លឹប Buriram ផងដែរ ដោយ​ខាង​ក្លឹប Buriram បាន​បញ្ជាក់ថា រាល់​រូបថត និង វីដេអូ​ដែល​បាន​ថត​នៅថ្ងៃនោះ​នឹង​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ទាំងអស់ ហើយ​ខាង​ក្លឹប Buriram សុំ​ធ្វើការ​សុំទោស​ចំពោះ​សកម្ម​ភាពមិន​គោរព​ចំពោះ​សព និង ក្រុមគ្រួសារ​សព​៕ ខេ​រី​
( ប្រភព​៖ កា​ផូក​)