ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

Doliprane TVC

​ក្នុងនាម​ជាតា​រា​ដែលមាន​ឈ្មោះ​បោះ​សម្លេង​គួរសម​នៅក្នុង​សិល្បៈ ស្រី​ស្អាត ពៅ លីដា ត្រូវបាន​គេ​ចាត់ទុកជា​តារា ដែល​មិន​ប្រកាន់ខ្លួន​។​ពេលខ្លះ​គេ​បានឃើញ​នាង​ដឹក​ផ្អក​ត្រី​យកទៅអោយ អតិថិ​ជនក​ម្ម៉​ង់ ដោយ​ខ្លួនឯង​ថែម​ទៀតផង​។​​ក្រៅពី​ការងារ​សិល្បៈ ពៅ លីដា ក៏មាន​មុខរបរ​ផ្ទាល់ខ្លួន គឺជា​ម្ចាស់​ហាង​សាឡ​ន​និង​ជា អ្នកលក់​ផ្អក​ត្រី ដែល​ម្តាយ​របស់​នាង​ជា​អ្នកធ្វើ​ដោយផ្ទាល់ ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​ផងដែរ​។​អ្វីដែល​គេ​បានកត់សំគាល់​នោះ នៅពេល​ទំនេរ​ពី​ការងារ ពៅ លីដា តែងតែ​យក​ផ្អក ទៅអោយ​អតិថិជន ដោយ​ផ្ទាល់ដៃ ជា​ពិ​សេស​នៅពេលដែល​មានការ​ក​ម្ម៉​ង់​ច្រើន​។​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ទាក់ទង​ជាមួយ រឿងនេះ​ម្តាយ​របស់ ពៅ លីដា បាន​ទទួលស្គាល់ថា អ្វីដែល​គេ​និយាយ​នោះ​គឺជា​ការពិត កូនស្រី​របស់ អ្នកស្រី​មិនដែល​ប្រកាន់ខ្លួន​អ្វី​ឡើយ​។​ការងារ​អ្វី​ក៏​នាង​ធ្វើ​ដែរ អោយតែ​ជាការ​ងារ​សុច្ចរិត​។​អ្នកស្រី​បាន​បន្ថែមថា រាល់ថ្ងៃ ពៅ លីដា មាន​ការងារ​មមាញឹក​ច្រើន ជា​ពិ​សេ​សថត​ចម្រៀង ខារ៉ាអូខេ ស្ប៉ត​សំអាងការ​និង​ចូលរួម​ច្រៀង​នៅតាម​កម្មវិធី​ផ្សេងៗ​។​ក្នុងនោះ​ក៏មាន​គេ​ទាក់ទង នាង​ថត​រឿង​ដែរ តែ​នាង​ប​ដិ​េ​សធ ដោយសារ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​។​មានការ​បង្ហើប​ថា ថ្មីៗ​នេះ​មាន​គេ ទាក់ទង ពៅ លីដា ទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​និង​ជប៉ុន តែ​នាង​មិនទាន់​ប្រាកដ ដោយ សារ​ការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​មួយរយៈ​កន្ល​ង​មកនេះ មានការ​ពិបាក​។​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

មានការ​សរសើរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ពៅ លីដា កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង​មានការ តុបតែង​ខ្លួន​ទាន់សម័យ​ជាង​មុន ជា​ពិ​សេស​នៅពេល​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​ក្នុងនោះ​ក៏មាន ការសង្ស័យថា តារា​រូបនេះ ទើប​និង​កែកុន​កន្លែង​ខ្លះ​នៃ​រូបរាងកាយ​។​ប៉ុន្តែ​យ៉ាងណា​ម្តាយ​របស់​នាង បាន​អះអាងថា ពៅ លីដា កាន់តែ​ស្អាត ដោយសារ​នាង​ឧស្សា​ហ៏​ស្ទី​ម​និង​ហាត់ប្រាណ​ជាប្រចាំ​៕ ​ចេ​នី​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​

ពៅ លីដា ជាតា​រា​មិន​ប្រកាន់ខ្លួន​