Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

ការ​ប្រកួត​​នៅ Bundesliga យប់​មិញ ក្រុម Bayern Munich បាន​​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Hamburg ដោយ​លទ្ធផល ២-១ ហើយ​ពីរ​គ្រាប់​របស់​ក្រុម​លោក Pep Guardiola ធ្វើ​បាន​ដោយ​កីឡាករ Robert Lewandowski តែ​ម្នាក់​គត់។

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

ផ្ដើម​តង់​ទី​មួយ​ ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​​​រូប​នេះ​ជា​អ្នក​បើក​ឆាក​មុន​ ដោយ​ស៊ុត​បាល់ប៉េណាល់ទី​​នាទី​៣៧​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Rene Adler បន្ទាប់​ពី​បង្ក​កំហុស​លើ Thomas Muller ហើយ​លទ្ធ​នេះ​បន្ត​រហូត​ចប់​​៤៥​នាទី​ដំបូង។

ឈាន​ដល់​តង់​ទី​ពីរ អ្នក​គាំទ្រ​ Hamburgសប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​តាម​បាន​ស្មើ​វិញ​ ដោយ​ Xabi Alonso ភ្លាត់​ទាត់​ចូល​ទី​ខ្លួនឯង​នាទី ៥៣។ ប៉ុន្តែ​ការ​រីករាយ​របស់​អ្នក​គាំទ្រHamburgក៏​រលត់​ទៅ​វិញ​នៅ​នាទី៦១ បន្ទាប់​ពី​ Lewandowski ស៊ុត​ថែម​មួយ​គ្រាប’ទៀត។

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

២​គ្រាប់​របស់ Lewandowski បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​រក​គ្រាន់​បាល់​បាន​ច្រើន​ជាង​គេ​លេខ​២​​​នៅ​រដូវ​កាល​នេះ​ពោលមាន១៧​គ្រាប់​ ឯ​អ្នក​លេខ​មួយ​គឺ​កីឡាករ Pierre-Emerick Aubameyang មាន​១៨​គ្រាប់។ សម្រាប់​៣​ពិន្ទុ​នេះ Bayern Munichនៅ​តែ​ឈរ​លេខ​មួយ​លើ​តារាង Bundesliga មាន​៤៩​ពិន្ទុ។

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

Lewandowski ស៊ុត​២​គ្រាប់​ជួយ Bayern បាន​៣​ពិន្ទុ​បន្ថែម (មាន​វីដេអូ)

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  bbc