៤​យ៉ាង​ អ្នក​ត្រូវ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

៤​យ៉ាង​ អ្នក​ត្រូវ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

ការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​មាន​សារៈសំខាន់​ណាស់​។ ការ​ទទួល​ទាន​អាហារ​កែច្នៃ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ខណៈ​ដែល​ការ​ទទួល​ទាន​អាហារ​ស្រស់ៗ​ជួយ​ទ្រទ្រង់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​។

 

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ទេ​ថា​អ្វី​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​? ហើយ​តើ​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​នោះ​? ខាងក្រោម​នេះ​គឺជា​កត្តា​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​ដឹង​អំពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​៖

 

៤​យ៉ាង​ អ្នក​ត្រូវ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

 

១- កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​មាន​មាន​សារៈសំខាន់​សម្រាប់​រាងកាយ​

 

ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវ​គេ​ស្គាល់​​ថា​ជា​គ្លុយកូស​៖ គឺ​ជា​ជាតិ​ស្ករ​ដែល​រាងកាយ​ចម្រាញ់​ពី​ចំណី​អាហារ​ដែល​យើង​បាន​បរិភោគ​។ ឈាម​ស្ករ​គ្លុយកូស​ផ្គត់ផ្គង់​ថាមពល​ដល់​កោសិកា​រាងកាយ​។ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​មុខងារ​ជា​ច្រើន​របស់​រាងកាយ ដូច​នេះ​គឺ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឲ្យ​ខ្ពស់​ពេក ឬ​ទាប​ពេក​។

 

២- កម្រិត​ជាតិ​ស្ករ​អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​បេះដូង​

 

ជាតិ​ស្ករ​ក្នុង​ឈាម​អាច​រុំព័ទ្ធ​កោសិកា​ឈាម​ក្រហម​ដែល​ធ្វើឲ្យ​កោសិកា​ទាំង​នោះ​រឹង​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ចរាចរ​ឈាម​។ ដោយសារ​សុខភាព​ចរាចរ​ឈាម​មាន​សារៈសំខាន់​សម្រាប់​សុខភាព​បេះដូង មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ចរាចរ​ឈាម​ល្អ នោះ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិតនៅ​ក្នុង​កម្រិត​ធម្មតា​មួយ​។

 

៣- កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រក​ទម្ងន់​

 

​ផ្នែក​មួយ​ក្នុង​ការថែរក្សា​-​គ្រប់គ្រង​ទម្ងន់​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​មាន​សុខភាព​ល្អ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ពាក់​ព័ន្ធ​នឹង​ជាតិ​មេតាបូលីស​ដែល​មាន​មុខងារ​សំខាន់​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​។ ដូច្នេះ​ជម្រើស​ក្នុង​ការ​ទទួលទាន​មាន​សារៈសំខាន់​បំផុត​។​

 

៤- មាន​មធ្យោបាយ​សំខាន់​៣​យ៉ាង​ក្នុង​ការ​ទ្រទ្រង់​សុខភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

 

​ខាងក្រោម​នេះ​គឺ​មធ្យោបាយ​៣​យ៉ាង​ដើម្បី​ទ្រទ្រង់​សុខភាព​កម្រិត​ជាតិ​ស្ករ​៖

១- ចៀសវាង​ការ​ទទួលទាន​អាហារ​ឬ​ភេសជ្ជៈ​ដែល​ដាក់​បន្ថែម​ស្ករ និង​ប្រភេទ​នំ Cookies ស្ករ​គ្រាប់ នំប៉័ង​ជាដើម​។​

២- ទទួល​ទាន​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ដោយសារ​ក្នុង​ផ្លែ​ឈើ​មាន​ផ្ទុក​ជាតិ​ស្ករ​ជាតិ​កាក​សរសៃ និង​ជីវជាតិ​បំប៉ន​។​

៣- ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀង​ទាត់​៖ ការ​ហាត់​ប្រាណ​ទៀងទាត់​អាច​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​គាំទ្រ​មុខងារ​អាំងស៊ុយលីន៕

 

អត្ថបទ៖ Herbalife