ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍

រាជធានីភ្នំពេញ​ ៖ មានការភ្ញាក់​​ផ្អើល​មួយ​ កាលពីវេលាម៉ោង​០៧ព្រឹក​ថ្ងៃទី​២៣ មករា ២០១៦ បន្ទាប់ពីប្រជាពលរដ្ឋ​​បាន​ប្រទះ​ ឃើញ​សាក​សព​បុរសម្នាក់​ អណ្តែត​ទាំងអាក្រាត​​ ស្ថិតនៅចំណុច «​ជ្រោះបាត់ស្នេហ៍» ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ ។

សពជនរងគ្រោះ​ត្រូវបានស្គាល់​ឈ្មោះ​រិន សុខា អាយុ​២២​ឆ្នាំ ជាអ្នកនេសាទ មានប្រពន្ធ​ឈ្មោះយ៉េន សុខនី អាយុ​២២​ឆ្នាំ ពួកគេ​​មាន​ទីលំ​នៅក្បែរ​ កន្លែង​កើតហេតុខាងលើ ។

បើ​តាមស្ត្រីជាប្រពន្ធឱ្យដឹងថា ប្តី(ជនរងគ្រោះ)របស់ខ្លួន ​បានបាត់ពីផ្ទះ​កាលពីវេលាម៉ោង០៨យប់ថ្ងៃទី​២០ មករា កន្លងមក ដោយ​​ប្រាប់ថា ទៅដាក់មង តែមិន​បានត្រឡប់មកផ្ទះវិញទេ ។​ លុះនៅព្រឹកថ្ងៃទី​២៣ នេះ ត្រូវអ្នកភូមិ​ប្រទះឃើញសព​​ក៏ រត់មកប្រាប់ខ្លួន បង្កឱ្យភ្ញាក់​ផ្អើលតែម្តង ។

គួរបញ្ជាក់​ថា ទីតាំង​ប្រទះឃើញសពខាងលើ ជា​រណ្តៅ​ដីជីក​យ៉ាងធំ​តាំងពីយូរឆ្នាំមកហើយ ដោយកន្លង​​មក​មានគូស្នេហ៍​ ជា​​ច្រើន​តែងតែមក​កម្សាន្ត​លេង ហើយក៏បានលង់ទឹកស្លាប់ ជាច្រើននាក់​ដែរ ហើយក៏ត្រូវ​អ្នក​ស្រុកបានហៅទីនោះថា ​ជា​«ជ្រោះ​បាត់ស្នេហ៍ ឬ​ជ្រោះ​ ព្រាត់​ស្នេហ៍» ​។

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍
ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍
ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍
ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍
ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ទាំង​អាក្រាត​នៅ​ជ្រោះ​បាត់​ស្នេហ៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត