ចង់​លេង​ហ្គេម Boy នៅ​លើ​ស្មាតហ្វូន​របស់​អ្នក​ទេ? តោះ​សាក​ល្បង​ជាមួយ​ខេមបូ​ឥឡូវនេះ!

សម្រាប់ប្រិយមិត្ត ភាគច្រើន ប្រាកដជាបាន ស្គាល់ហើយ ជាមួយនឹង ហ្គេម Boy ជាពិសេស ប្រិយមិត្ត ដែលកើត ក្នុងឆ្នាំ 90s ជាងតែម្តង ដែលកាលនោះ វាគឺជា ម៉ាស៊ីនហ្គេមមួយ ដ៏ពេញនិយម ខ្លាំងមែនទែន ដែលមិនថា តែប្រទេស គេឡើយ សូម្បីតែប្រទេស កម្ពុជាយើង ក៏សម្បូរអ្នក លេងវា ផងដែរ។

ចង់​លេង​ហ្គេម Boy នៅ​លើ​ស្មាតហ្វូន​របស់​អ្នក​ទេ? តោះ​សាក​ល្បង​ជាមួយ​ខេមបូ​ឥឡូវនេះ!

នៅក្នុងម៉ាស៊ីន ដ៏តូចច្រឡឹង នេះដែរ យើងអាច លេងហ្គេម បានរាប់ រយហ្គេម តាមដែលយើង ចង់លេង ហើយដែល កាលនោះ ហ្គេមដែល គេនិយមលេង ជាងគេនោះ មានដូចជា តុក្កតាស៊ីផ្សិត (Super Mario), Pac-Man, Pokeman និង Harvest Moon ជាដើម។ ចុះចំណែក ប្រិយមិត្ត ចូលចិត្ត លេងហ្គេម មួយណាដែរ?

ចង់​លេង​ហ្គេម Boy នៅ​លើ​ស្មាតហ្វូន​របស់​អ្នក​ទេ? តោះ​សាក​ល្បង​ជាមួយ​ខេមបូ​ឥឡូវនេះ!

យ៉ាងណាមិញ មកដល់ សម័យនេះ បច្ចេកវិទ្យា កាន់តែ ជឿនលឿន ហើយមនុស្ស ភាគច្រើន បានងាកមក សាកល្បង ជាមួយនឹង ហ្គេមថ្មីៗវិញ ក៏ព្រោះតែ វាអស្ចារ្យ ខ្លាំងជាង ហើយព្រមទាំង មានក្រាហ្វិកច្បាស់ 3D ថែមទៀតផង ធ្វើអោយហ្គេម Boy នោះ មិនសូវមាន អ្នកចាប់ អារម្មណ៍ឡើយ។ ក៏ប៉ុន្តែមិនជាអ្វី នោះទេ ប្រសិនបើ អ្នកមាន ស្មាតហ្វូន Android នៅជាប់ខ្លួននោះ អ្នកក៏អាច លេងហ្គេម Boy នេះបានផងដែរ ហើយលេងហ្គេម ដែលអ្នក ពេញចិត្តបាន ច្រើនទៀតផង។ តោះដើម្បី អោយកាន់តែ ច្បាស់នោះ សូមស្វែងយល់ អំពីរបៀប តម្លើងវា ទាំងអស់គ្នា!

វិធីសាស្រ្ត

  • ជាដំបូង សូមតម្លើងកម្មវិធីមួយ ឈ្មោះថា My Boy! Free ជាមុនសិន (ចុចទីនេះ ដើម្បីទាញយក)
  • បន្ទាប់ពីតម្លើងចប់ហើយ សូមចូល ទៅកាន់ វេបសាយ freeroms.com ដើម្បីទាញ យក ហ្គេម ណាមួយ ដែលយើង ចង់លេង
  • ពេលទាញយកចប់ហើយ គ្រាន់តែ ចូលបើកកម្មវិធី My Boy! Free ហើយចូល ទៅកាន់ Folder ដែល Download (កន្លែងដែលបាន ទាញយកហ្គេម អម្បាញ់មិញ) និងចុចលើ File ហ្គេម ដែលបាន ទាញយករួច ជាការស្រេច

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់ថា៖ កម្មវិធីនេះ មិនទាន់ Full នោះទេ តែប្រសិនបើ ប្រិយមិត្តចាប់ អារម្មណ៍នោះ អាចធ្វើការ ទិញ វាបាន។

កម្មវិធី My Boy! Free នេះ អាចអោយ លោកអ្នក លេងហ្គេម Boy ជាច្រើនហ្គេម តាមចំណង់ ចំណូលចិត្ត របស់អ្នកបាន ហើយលោកអ្នក ក៏អាចលេង នៅទីណា ក៏បានដែរ អោយតែមាន ស្មាតហ្វូន Android នៅជាប់ខ្លួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ចង់​លេង​ហ្គេម Boy នៅ​លើ​ស្មាតហ្វូន​របស់​អ្នក​ទេ? តោះ​សាក​ល្បង​ជាមួយ​ខេមបូ​ឥឡូវនេះ!

  • ដោយ: Mai
  • 9:57 AM, 23 January
  • ប្រភព: YouTube
  • Tag: ចំណេះដឹងទូទៅ