​ពិធីបុណ្យ​ដា​លាន ឆ្នាំនេះ ប្រារព្វ​ធ្វើ​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង ​ដោយ​៖​បរិបូរណ៍​

​កំពង់ឆ្នាំង: ឆ្នាំនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ ខេត្តកំពង់ឆ្នាំង រៀបចំ​ធ្វើ​ពិធីបុណ្យ​ដា​លាន ដែលជា​បុណ្យប្រពៃណី​ដ៍​សំខាន់ របស់​ប្រជាកសិករ​ខ្មែរ នៅលើ​ទឹកដី​នៃ ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ កាលពី​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦  ។
​    ​
​លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ដោយ គូសបញ្ជាក់ថា ពិធីបុណ្យ​ដា​លាន ជា​ពិធីបុណ្យ​ទាក់ទង ទៅនឹង​ជំនឿ​សាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន ជា​កសិករ តែងតែ​ប្រារព្វ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ដើម្បី​រក្សា​អោយបាន នូវ​អត្តសញ្ញាណ ព្រលឹង​ជាតិខ្មែរ អោយបាន​គង់​វង់ ក៍​ដូចជា​បង្ករ​ឱកាស ដល់​បងប្អូន​ប្រជាកសិករ អោយបាន​ជួបជុំ ញាតិមិត្ត​ជិត​ឆ្ងាយ ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​ចូលរួម​ផ្លាស់ប្តូរ មតិយោបល់​គ្នា លើ​ការងារ​បង្ករ​បង្កើន​ផល ឆ្នាំកន្លងមក ហើយ​ជាពិសេស ដើម្បី​ចូលរួម កំសាន្ត​សប្បាយ បន្ទាប់ពី​បាន​ចំណាយ នូវ​កម្លាំងកាយ កម្លាំងចិត្ត​គ្រប់បែបយ៉ាង ក្រោម​កំដៅ​ព្រះអាទិត្យ និង ភ្លៀង​ផ្គរ យ៉ាង​ប្តូរផ្តាច់ អស់​រយៈពេល​ពេញ​មួយ​រដូវ ។
​    ​
​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ទៀតថា ពិធីបុណ្យ​ដា​លាន បាន​បង្កប់​នូវ​អត្ថន័យ ដ៍​មាន​អត្ថប្រយោជន៍​ច្រើន ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍ វិស័យ​កសិកម្ម ក៍​ដូចជា​ការអប់រំ​កសិករ អោយ​ចេះ​សន្សំសំចៃ និង ស្រឡាញ់​ស្រូវ ដូចជា​ស្រឡាញ់​ម្តាយ និង​ជីវិត​របស់​ខ្លួនឯង ដូច​ពាក្យបុរាណ​ពោលថា ស្រូវ​ជា​ព្រះមេរុ ដែល​យើង​យក​ស្រូវ ទុកដាក់​ថែរក្សា ដើម្បី​បង្កើន​ផលិតកម្ម និង កែលម្អ​គុណភាព​ស្រូវ អោយ​កាន់តែ​ល្អប្រសើរ​ឡើង សំដៅ​លើកកម្ពស់ ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ អោយ​កាន់តែ​ថ្កុំ​ថ្កើ​ន ថែមទៀត ។
​    ​
​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បន្តទៀតថា ពិធីបុណ្យ​ដា​លាន ធ្វើ​ឡើងជា​លក្ខណៈ​ប្រពៃណី ជា​រៀងរាល់ឆ្នាំ ក្រោយពេល​ប្រមូល​ផល ដើម្បី​រំឭក​គុណ​ដល់​ទឹក ដី និង អាកាសធាតុ ដែលជា​កត្តា​សំខាន់ ដល់​ការបង្ករ​បង្កើន​ផលដំណាំ ។ បុណ្យ​នេះ​ធ្វើឡើង ដោយមាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ដើម្បី​សុំ​សិរី​សួស្តី​ដល់​ប្រជាពលរដ្ឋ ក៍​ដូចជា​សុំអោយ ការបង្ករ​បង្កើន​ផល​ស្រូវ បាន​ផល​ច្រើន ជា​រៀងរាល់ឆ្នាំ​ផងដែរ ។
​    ​
​នៅក្នុង​ពិធី​នោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ អំពាវនាវ​អោយ​ប្រជាកសិករ ត្រូវធ្វើ​ការកែប្រែ និង​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ ពី​ការធ្វើ​កសិកម្ម តាម​ទម្លាប់​ចាស់ ងាក​មក​ធ្វើតាម​បច្ចេកទេស​ថ្មី ដែល​ធ្វើអោយ​កសិករ ចំណេញ​ពេល ចំណាយ​តិច តែ​ទទួលបាន​ទិន្នផល​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ។
​    ​
​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ អោយមាន​ជីវភាព​ធូរធារ កសិករ ត្រូវ​ដាំ​ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ អោយបាន​ច្រើន​បន្ថែមទៀត ប៉ុន្តែ​មិនត្រូវ​ធ្វើតាម យថាផល​នោះទេ គឺ​ធ្វើតាម​បច្ចេកទេស​កសិកម្ម ។ អាជ្ញាធរ​ភូមិ ឃុំ ទាំងអស់ ត្រូវតែ​ជា​អ្នក​អនុវត្តន៍​គំរូ ហើយ​ជូ​យ​ផ្សព្វផ្សាយ អោយ​កសិករ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ និង​ចូលរួម ពីព្រោះ​កាលណា កសិករ​បាន​ផល​ច្រើន ជីវភាព​គាត់​នឹង​ធូរធារ ៕V