កោះ ៨ ស្អាត​បំផុត​លើ​លោក​

Doliprane TVC

​អ្នក​ដែលមាន​គម្រោង​ចង់​ដើរ​កម្សាន្ត​សម្រាក​លម្ហែកាយ​នៅ​ឆ្នាំ​ថ្មី ពិសេស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ដូចជា​ចង់ទៅ​មើល ឆ្នេរ​ខ្សាច់ ទៅ​មុជទឹក មើល​ផ្កាថ្ម ឡើង លើ​ជម្រាល​ថ្ម ឬ ដើរ​កម្សាន្ត​លើ​កោះ​ដែលជា​ឋានសួគ៌​របស់​ក្រុម​ទេសចរ​នោះ កុំ​ភ្លេច កោះ​ល្បីៗ​លើ​ពិភពលោក​ទាំងនេះ ។

១-​ប្រទេស​ម៉ា​ល់តា​
​ប្រទេស​ម៉ា​ល់តា​ជា​ប្រជុំ​កោះ​ទេសចរណ៍​ដ៏​ល្អ​មួយ ដែល​សព្វថ្ងៃ​ស្ថិតនៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគខាងត្បូង​បណ្តា​ប្រទេស​អឺរ៉ុប ។ នៅ​ទីនោះ​មាន​ស្នាដៃ​ស្ថាបត្យកម្ម​យ៉ាងច្រើន​ដេរដាស​ដែលជា​ប្រវត្តិសាស្ត្រ វប្បធម៌​របស់​ពលរ​ដ្ឋ​ប្រចាំ​មូលដ្ឋាន​នោះ​ផ្ទាល់​តែម្តង ។ ម៉ា​ល់តា​ជា​ប្រទេស​ដែលមាន​កោះ​ស្អាត​បំផុត​មួយ​ក្នុង​លោក ។ ម៉ា​ល់តា​ជា​ប្រទេស​ដែលមាន​សន្តិសុខ​ល្អ ប្រពៃ មាន​កោះ​ស្រស់ស្អាត និង មាន​មន្ត​ស្នេហ៍ ។ អ្នកទេសចរ​ដែល​ចូលចិត្ត​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ និង ចូលចិត្ត​សមុទ្រ​ដែលមាន​ជីវិត​រស់​រវើក​គប្បី​ទៅ​កម្សាន្ត​នៅ​ប្រទេស​នេះ ពេល​វិល​ត្រឡប់មកវិញ​ពិតជា​នាំមក​ជាមួយ​ក្តីសប្បាយ​រីករាយ និង ប្រកបដោយ​ផាសុកភាព ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

២-​ប្រទេស​ហ្វ៊ី​លី​ពី​ន​
​ប្រទេស​ហ្វ៊ី​លី​ពី​ន​ជា​ប្រទេស​ដែល​ប្រជុំ​ដោយ​កោះ​យ៉ាងច្រើន មាន​រហូតដល់​ទៅ ៧.១០៧ កោះ​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ។ ប្រទេស​នេះ​សម្បូរ​ទៅដោយ​កោះ ហើយ​ថែមទាំង​មាន​ទេស​ភាពល្អ​ត្រកាល ទើប​គេ​ទទួលស្គាល់ថា ជា​ប្រជុំ​កោះ​ដ៏​ល្អ​ឯក​មួយ​ក្នុង លោក ។ កោះ​ដែល​ល្បីឈ្មោះ​នៅ​ហ្វ៊ី​លី​ពី​ន​មាន Bo-racay ដែល​ត្រូវបាន​គេ​ចាត់ទុកជា​កោះ​ឋានសួគ៌​របស់​ប្រទេស ។ ចំណែក​កោះ​ដែលមាន​ឈ្មោះ​ល្បី​ដែរ​គឺ កោះ Palawan មាន​កន្លែង​ជិះ​ស្គី​លើ​រលក​ទឹក និង ក្រៅពីនេះ​មាន​កោះ Coron ជា​កន្លែង​មុជទឹក​ល្អ​បំផុត​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​ផងដែរ ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៣-​ប្រទេស​អូស្ត្រាលី​
​អូស្ត្រាលី​ជា​ប្រទេស​ដ៏​មានកេរ្តិ៍ឈ្មោះ​មួយ ដែលមាន​អ្នកទេសចរ​តែង​ស្រមៃ​ចង់​ធ្វើដំណើរ ទៅ​កម្សាន្ត​ម្តង​ក្នុង​មួយជីវិត ។ គេ​អាច​ចាត់ទុកបាន​ថា ទាំង​កោះ និង ទ្វីប​មាន​ឆ្នេរ​ខ្សាច់​យ៉ាង ស្រស់ត្រកាល និង ច្រើន​កន្លែង​រាប់មិនអស់ ។ កោះ​សុទ្ធសឹង​កើតចេញពី​ធម្មជាតិ​ក្នុងនោះ​មាន​ទាំង​មនុស្ស សត្វព្រៃ និង ទីក្រុង​រីកដុះដាល ដូច​ផ្សិត ។ នៅ​ទីក្រុង​សម្បូរ​ទៅដោយ​មនុស្សម្នា​យ៉ាងច្រើន និង ចម្រុះ​ទៅដោយ​វប្បធម៌ ។ អូស្ត្រាលី​ជា​ប្រទេស​ល្អ​ឯក​មិន​ត្រឹមតែ​អ្នកទេសចរ​ចូលទៅ​កម្សាន្ត​ទេ សូម្បី​ពលរដ្ឋ​ពី​បណ្តា ប្រទេស​នានា​ក៏​ចង់ទៅ​រស់នៅ​ដែរ ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៤-​ប្រទេស​ម៉ា​ល់​ឌី​វ​
​ម៉ា​ល់​ឌី​វ​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​ក្តី​ស្រមៃ​របស់​អ្នកទេសចរ​ផងដែរ ។ ប្រទេស​នេះ អាច​ចាត់ទុកបាន​ថា​មាន​កោះ​ល្បីឈ្មោះ​មួយ​ក្នុង​លោក ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ចង់ទៅ កម្សាន្ត​បំផុត ។ នៅ​ទីនោះ​បើ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​ចង់ទៅ​ក្រេប​ទឹកឃ្មុំ​គឺ​មិន​ខកបំណង​ឡើយ ព្រោះ​វា​ជា​ឋានសួគ៌​មួយកន្លែង​ដែល​គេ​ទទួលស្គាល់​គ្រប់គ្នា ។​ម៉ា​ល់​ឌី​វ​ស្ថិតនៅក្នុង​មហាសមុទ្រ ឥណ្ឌា​ដែលមាន​កោះ​ដុះ​ជា​ជួរ​បង្កើតជា​ប្រទេសមួយ ។

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៥-​ប្រទេស​គុយបា​
​គុយបា​ជា​ប្រទេសមួយ​ដែល​ស្ថិតក្នុង​សមុទ្រ​កា​រ៉ា​បៀ​ន ។ ក្រៅពី​សម្បូរ​ទៅដោយ​អ្នក​ប្រដាល់​ល្បីឈ្មោះ និង ស្រី​ស្អាតៗ​ហើយ​នោះ ប្រទេស​នេះ​មាន​កោះ​ស្រស់ស្អាត​ពី​ធម្មជាតិ​គួរឱ្យ​ស្ញប់ស្ញែង​ថែមទៀត ។ នៅ​ទីនោះ មាន​ទាំង​ធម្មជាតិ និង វប្បធម៌​ដែល​អាច​ស្រូប​ទាញ​អ្នកទេសចរ​មកពី​គ្រប់ទិសទី​ឱ្យ​ចូលមក​កម្សាន្ត​យ៉ាងច្រើន ។ ប្រទេស​នេះ​មាន​កោះ​ស្រស់ស្អាត​ប្រៀបដូចជា​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ដោយមាន​ទឹកសមុទ្រ​ពណ៌​ផ្ទៃមេឃ​ឆ្នេរ​ខ្សាច់​ពណ៌​ស និង មាន​ថ្មដុះ​តម្រៀប​គ្នា​ស្រស់ស្អាត​បំផុត​ក្នុង​លោក ។ ចំពោះ​អ្នកទេសចរ​ចង់​មុជទឹក​សមុទ្រ និង ទស្សនា​ផ្កាថ្ម​ស័ក្តិសម​ទៅ​ទីនោះ​បំផុត ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៦-​កោះ​ហ្វី​ជី​
​ដោយ​ធម្មជាតិ និង វប្បធម៌​ជា​និម្មិត​រូប​មួយ​ធ្វើឱ្យ​ហ្វី​ជី​ក្លាយជា​កន្លែង​ដែលជា​ទី​ពេញនិយម​បំផុត​របស់​ក្រុម​អ្នកទេសចរ ។ ហ្វី​ជី​មាន​កោះ​រហូត​ទៅដល់ ៣២២ កោះ ប៉ុន្តែ​មាន​មនុស្ស​រស់នៅ​លើ​កោះ តែ ១០៦ កោះ​ប៉ុណ្ណោះ ។ នៅទីនេះ​មាន​អាកាសធាតុ​ល្អ​ពេញ​មួយ​ឆ្នាំមាន​ឆ្នេរ ខ្សាច់​ពណ៌​ស្អាត និង ទឹកសមុទ្រ​ភ្លឺ​ថ្លា ។ ហ្វី​ជី​ស្ថិតនៅក្នុង​តំបន់​មហាសមុទ្រ ប៉ាស៊ីហ្វិក​ខាងត្បូង ហើយក៏​ជា​កន្លែង​ដែល​គេ​ចូលចិត្ត​ជិះ​ស្គី​លើ​រលក​ទឹកសមុទ្រ​ដ៏​ពេញនិយម​ផងដែរ ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៧-​ប្រទេស​ជប៉ុន​
ជប៉ុន​ជា​ប្រទេស​នៅលើ​កោះ​យ៉ាងពិត​ប្រាកដ​មួយ​ក្នុង​លោក ។ កោះ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​បង្កើតជា​ប្រទេស ហើយក៏​ជា​ដែនដី​មួយ ដែល​ទទួល​ការរីកចម្រើន​បំផុត​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ដែរ ។ ប្រទេស​នេះ​មាន​និម្មិត​រូប​មួយ​ប្រចាំ​ជាតិ​របស់ខ្លួន គឺ​ប្រភព​វប្បធម៌​រវាង​លោកខាងលិច និង ខាងកើត​នៅ​ចម្រុះ​គ្នា ។ ទោះ​ស្ថិត​ជា​ប្រទេស​កោះ​ដែល​មើលទៅ​ជួប​ការលំបាក​ក្នុងការ​រស់នៅ ប៉ុន្តែ​ជប៉ុន​បែរជា​ប្រែក្លាយ​ប្រទេសមួយ​រីកចម្រើន​នឹកស្មាន​មិន​ដល់ ។ ជប៉ុន​ក៏​ជា​តំបន់​ទេសចរណ៍​មួយកន្លែង​ដែល​ធ្វើ​ឱ្យគេ​ចង់ទៅ​កម្សាន្ត និង គួរឱ្យ​កោតសរសើរ​បំផុត ។​

កោះ ៨ ស្អាត​បំផុត​លើ​លោក​

៨-​ប្រទេស​ក្រិ​ក​
​ជា​ប្រទេស​នៅលើ​កោះ​មួយ​យ៉ាង​សម្បូរបែប និង ស្រស់ស្អាត​ដែលមាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​យូរអង្វែង ។ នៅ​ប្រទេស​នេះ​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត និង ប្រជុំ​ទៅដោយ​កោះ​ច្រើនជាង ១.៤០០ កោះ ប៉ុន្តែ​មាន​មនុស្ស​រស់នៅ​លើ​តែ ១៦៩ កោះ​ប៉ុណ្ណោះ ។ ប្រទេស​ក្រិ​កមាន​កោះ​ល្បីឈ្មោះ​ដូចជា Crete កោះ Santorini កោះ Corfu និង Mykonos ជាដើម ។ កោះ​ទាំងនេះ​សុទ្ធតែ​ល្បីឈ្មោះ​ដែល​អ្នកទេសចរ​កាលបើ​ធ្វើដំណើរ​ទៅ​កម្សាន្ត​តែង​បានទទួល​អារម្មណ៍​ស្រស់ស្រាយ និង បានទទួល​អនុស្សាវរីយ៍​យ៉ាង​ផ្អែមល្ហែម​ពី​ទីនោះ​ពុំខាន ។ ក្រៅពីនេះ​ប្រទេស​ក្រិ​កមាន​វប្បធម៌​គួរ​ជាទី​ចាប់អារម្មណ៍​ដែល​អ្នកទេសចរ​មិនត្រូវ​មើលរំលង​ពី​ប្រទេស អច្ឆរិយ​មួយ​នេះឡើយ ៕​ដេប៉ូ (Spicy)

កោះ ៨ ស្អាត​បំផុត​លើ​លោក​