រឿងរ៉ាវ​ចម្លែក កូនភ្លោះ​កើត​ក្នុងប្រទេស​ពីរ​ផ្សេងគ្នា​

Doliprane TVC

​នាង Heidi Gannon និង នាង Jo Baines ជា​កូនភ្លោះ​នឹង​គ្នា តែ​ពួកគេ​មិន​បានកើត​ក្នុងប្រទេស​តែមួយ​នោះទេ គឺ​ម្នា​ក់កើត​នៅ​ប្រទេស​អង់គ្លេស និង ម្នាក់ទៀត​កើត​នៅ​ប្រទេស​វែ​ល ។​ អ្នក​ទាំងពីរ​បានចាប់កំណើត​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៧៦ ដែល​នាង Heidi កើត​នៅ​ម៉ោង ៩ ព្រឹក​នៅ​មន្ទីរពេទ្យ Welshpool Hospital ប្រទេស​វែ​ល ចំណែកឯ​នាង Jo កើត​ក្រោយ ១ ម៉ោង ៤៥ នាទី​នៅ Shrewsbury ប្រទេស អង់គ្លេស។

រឿងរ៉ាវ​ចម្លែក កូនភ្លោះ​កើត​ក្នុងប្រទេស​ពីរ​ផ្សេងគ្នា​

លោកស្រី Carol Munro ជា​ម្តាយកូន​ភ្លោះ​ខាងលើ​ប្រាប់​ពី​រឿងរ៉ាវ​នេះ​ថា លោកស្រី​ពុំបាន​ដឹងថា គាត់​មានកូន​ភ្លោះ​ក្នុង​ពោះ​នោះទេ ដូចនេះ​ក្រោយពេល​សម្រាល Heidi គ្រូពេទ្យ​ក៏បាន​កាត់​ទងផ្ចិត​ចេញ ទើប​គេ​បានដឹងថា​នៅមាន​កូនស្រី​ម្នាក់​ផ្សេងទៀត​នៅក្នុង​ពោះ​លោកស្រី ។ ដោយសារតែ​កាលណោះ មន្ទីរពេទ្យ Welshpool ជា​មន្ទីរពេទ្យ​ក្រីក្រ ទើប​គ្រួសារ​បញ្ជូន​លោកស្រី​ទៅ Shrewbury ហើយក៏​បានផ្តល់​កំណើត​ឲ្យ​នាង Jo នៅ​ទីនោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កូនភ្លោះ​ចាប់កំណើត​នៅ​ប្រទេស​ផ្សេងគ្នា។​ ​វា​ពិតជា​រឿង​មួយ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ តែ​នេះ​ជា​រឿង​ពិត ហើយ​ឈ្មោះ​ពួកគេ​ក៏បាន​កត់ត្រា​ក្នុង​បញ្ជី​ឈ្មោះ​ឯក​ត្ត​កម្ម​ពិភពលោក​ផងដែរ ជា​ទារក​ភ្លោះ​ដំបូង​គេ​ដែល​កើត​នៅ​ប្រទេស​ពីរ​ផ្សេងគ្នា ៕ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រ៉រ​)

រឿងរ៉ាវ​ចម្លែក កូនភ្លោះ​កើត​ក្នុងប្រទេស​ពីរ​ផ្សេងគ្នា​