ស្មាតហ្វូន Microsoft Lumia 650 ពន្យាពេល វាយលុក លើទីផ្សារ

បច្ចេកទេស៖ Microsoft Lumia 650 កន្លងមកត្រូវបាន រំពឹងថានឹងចេញផ្សាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦  ក៏ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានព័ត៌មានថ្មីមួយទៀត ទាក់ទងនឹងការចេញស្មាតហ្វូននេះ លើកទៅថ្ងៃផ្សេងវិញ ។នេះបើយោងតាមគេហទំព័រ gsmarena ចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២៩១៦។

ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ស្មាតហ្វូន Microsoft Lumia 650 នឹងពន្យាពេលចេញ ដល់ពាក់កណ្តាលខែ កុម្ភៈ ដែលធ្វើឲ្យអ្នក ប្រើប្រាស់ទន្ទឹងរងចាំ ។

ស្មាតហ្វូនចុងក្រោរបស់ Microsoft  មិនត្រូវបានរំពឹងថា ទទួលបានកម្មវិធីសម្ពោធ ជាផ្លូវការដោយក្រុមហ៊ុនបច្ចេកទេសមួយនេះ ឡើយ ខណៈខាងកក្រុមហ៊ុនមិនទាន់ បានចេញសេចក្តីថ្លែងការណ៍ ណាមួយបញ្ជាក់ផងដែរ៕

ស្មាតហ្វូន Microsoft Lumia 650 ពន្យាពេល វាយលុក លើទីផ្សារ