​ធ្លាក់​ទម្រង់​​ប្រកួត ម្ចាស់​​ក្លិប Real ដាក់​បម្រាម​ Ronaldo​ មិន​ឲ្យ​ទៅ​លេង​ Morocco

​ធ្លាក់​ទម្រង់​​ប្រកួត ម្ចាស់​​ក្លិប Real ដាក់​បម្រាម​ Ronaldo​ មិន​ឲ្យ​ទៅ​លេង​ Morocco

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​​លោក Florentino Pere ប្រធាន​​ក្លិប​Real Madrid ​ហាម​មិន​ឲ្យ​ទៅ​លេង​ប្រទេស​ Morocco ដោយ​សារ​កីឡាករ​រូប​នេះ​ធ្លាក់​ទម្រង់​​ក្នុង​ការ​ប្រកួត។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ bleacherreport។

 

​ធ្លាក់​ទម្រង់​​ប្រកួត ម្ចាស់​​ក្លិប Real ដាក់​បម្រាម​ Ronaldo​ មិន​ឲ្យ​ទៅ​លេង​ Morocco

 

ប្រធាន​ក្លិប​វ័យ​៦៨​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ថា គេ (Ronaldo​ ) មិន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង  Marrakech ​ប្រទេស Morocco បាន​ឡើយ​ ក្នុង​ចន្លោះ​ពេល​ថ្ងៃ​ច័ន្ទ​​​ដល់​ព្រហស្បតិ៍ ព្រោះ​តែ​ការ​​លេង​​មិន​ល្អ​​លើ​ទីលាន​ក្នុង​ការ​ប្រកួត​កន្លង​ទៅ។

 

តាម​កាសែត​​ចុះ​ផ្សាយ នា​ពេល​កន្លង​ទៅ ម្ចាស់​ពាន​ Ballon d’Or ៣​ដង​រូប​នេះ​បាន​ជិះ​យន្តហោះ​ឯកជន​ទៅ​លេង​ប្រទេស​ Morocco បន្ទាប់​ពី​រាល់​ពេល​ហ្វឹកហាត់​ពេល​ព្រឹក​រួច​ជា​មួយ​ក្រុម Real Madrid ដើម្បី​ជួប​មិត្តភ័ក្ដិ​អតីត​កីឡាករ​ប្រដាល់ K-1 Badr Hari៕ ​​​​

 

​ធ្លាក់​ទម្រង់​​ប្រកួត ម្ចាស់​​ក្លិប Real ដាក់​បម្រាម​ Ronaldo​ មិន​ឲ្យ​ទៅ​លេង​ Morocco

 Ronaldo​ និង Badr Hari

 

​ធ្លាក់​ទម្រង់​​ប្រកួត ម្ចាស់​​ក្លិប Real ដាក់​បម្រាម​ Ronaldo​ មិន​ឲ្យ​ទៅ​លេង​ Morocco

ចុចអាន៖Ronaldo ឈ្នះ​រង្វាន់​ណូបែលពី GQ​ ​​​​ដោយ​មាន​​​​​​រូបរាង​​ល្អ​ឥត​ខ្ចោះ

 

ប្រែម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  bleacherreport