ស្រាវជ្រាវ​ថ្មី​បុរស​ថៃ​​ប្រើប្រាស់​ស្រោម​អនាម័យខ្នាត​វែង​ជាង​មុន ឯ​ពណ៌​ស្ត្រប៊េរី​​ពេញនិយម​បំផុត

ស្រាវជ្រាវ​ថ្មី​បុរស​ថៃ​​ប្រើប្រាស់​ស្រោម​អនាម័យខ្នាត​វែង​ជាង​មុន ឯ​ពណ៌​ស្ត្រប៊េរី​​ពេញនិយម​បំផុត

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ខ្នាត​ស្រោម​អនាម័យ​ដែល​លក់​ដាច់​បំផុត​ក្នុង​ចំណោម​បុរស​នៅ​ប្រទេស​ថៃ​បាន​កើន​ឡើង​ពី​៤៩​មិល្លីម៉ែត្រ​ ទៅ​៥២ មិល្លីម៉ែត្រ។

 

 

ស្រាវជ្រាវ​ថ្មី​បុរស​ថៃ​​ប្រើប្រាស់​ស្រោម​អនាម័យខ្នាត​វែង​ជាង​មុន ឯ​ពណ៌​ស្ត្រប៊េរី​​ពេញនិយម​បំផុត

 

ទិន្នន័យ​បាន​​បង្ហាញ​ បន្ទាប់​ពី​ក្រុមហ៊ុន Ansell Co Ltd ដែល​ជា​អ្នក​ផលិត​ស្រោម​អនាម័យ​ម៉ាក Blowtex, Jissbon, LifeStyles និង SKYN បាន​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​​រវាង​​មន្ត្រី​រដ្ឋាភិបាល​និង​​ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​​២០​ផ្សេង​ទៀត។

 

ពួក​គេ​ក៏​បាន​ពិភាក្សា​ក្នុង​ការ​បង្កើន​​ផលិត​ស្រោម​អនាម័យ​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ជួយ​​ដក់​កសិករ​ដាំ​កៅស៊ូ​ដែល​កំពុង​ជួប​វិបត្តិ​កៅស៊ូ​ធ្លាក់​ថ្លៃ។ អ្នក​គ្រប់គ្រង​ទីផ្សារ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Ansell លោក Nawin Changchareonkun បាន​និយាយ​ថា តាម​ការ​ស្រាវជ្រាវ​​ស្រោម​អនាម័យ​ពណ៌​ស្ត្រប៊េរី​គឺ​​ពេញ​និយម​ជាង​គេ​នៅ​ប្រទេស​ថៃ៕

 

ចុចអាន៖ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts