តេជោសែន៖ ថ្ងៃនេះ ខ្ញុំចង់និយាយ ពីមាតា បិតា ដែលមនុស្សគ្រប់រូប តែមានដូចៗគ្នា

ភ្នំពេញ៖ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក មួយរយៈកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងបាបលើកឡើង និយាយអំពីរឿងរ៉ាវច្រើនអំពីកូនចៅ តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នេះ សម្តេច និងនិយាយអំពីរឿង មាតា បិតា ដែលមនុស្សគ្រប់រូប តែងមានដូចៗគ្នា។

សម្តេចតេជោ បានសរសរថា "មួយរយៈកន្លងមក ខ្ញុំបាននិយាយច្រើនពីកូន និងចៅខ្ញុំ ថ្ងៃនេះខ្ញុំចង់និយាយពី មាតា បិតា ដែលមនុស្សគ្រប់រូប តែងមានដូចៗគ្នា ពេលខ្ញុំក្លាយជាឪពុក និងជាជីតា របស់កូនៗ និងចៅៗ ខ្ញុំកាន់តែយល់នូវទឹកចិត្ត ឪពុកម្តាយខ្ញុំ ជីដូនជីតាខ្ញុំ នៅពេលដែលពួកគាត់នៅរស់ ដោយសារខ្ញុំ ជាបង្គោលក្នុងគ្រួសារឪពុក ម្តាយខ្ញុំ បានស្ថិតនៅក្នុងផ្ទះ ជាមួយខ្ញុំរហូតជីវិតចុងក្រោយរបស់គាត់"។

សម្តេច បានបញ្ជាក់ទៀតថា "ម្តាយក្មេកខ្ញុំ នៅផ្ទះជាប់គ្នា ដែលផ្តល់ឱកាសឱ្យកូនៗ និងចៅៗ បានមើលថែពួកគាត់ យ៉ាងដិតដល់បំផុត ពេលឪពុកខ្ញុំ នៅរស់ គាត់មានកូនប្រុសស្រី ៦នាក់ ចៅជាង ៣០នាក់ ចៅទួតជាង ៦០នាក់ គាត់ស្គាល់ឈ្មោះចៅ និងចៅទួតទាំងអស់ ដែលបង្ហាញឱ្យឃើញថា គាត់នៅជាមួយយើង តាំងពីពេលយើងចាប់ ផ្ទៃរហូតដល់ថ្ងៃ ដែលគាត់លាចាកលោកនេះទៅ ករណីយនេះ ដូចគ្នាជាមួយគ្រួសារខ្មែរយើង ភាគច្រើនដាច់ខាត ពេលនេះខ្ញុំកាន់តែយល់ថា ហេតុអ្វីបានជាឪពុកខ្ញុំ តែងតែសួររកខ្ញុំ និងរង់ចាំមើលផ្លូវខ្ញុំ ពេលខ្ញុំទៅបំពេញភារកិច្ចឆ្ងាយ"។

សម្តេច បានបញ្ជាក់បន្ថែមថា "ទោះខ្ញុំមានឋានៈនាទី ខ្ពង់ខ្ពស់ មានកូនមានចៅក៏ដោយ តែក្នុងចិត្តគាត់ ខ្ញុំនៅតែជាក្មេងម្នាក់ ដែលគាត់ត្រូវមើលថែ ជាប្រចាំពេលនេះ ដល់វេនខ្ញុំម្តង ពេលបាត់ដំណឹងកូនណាមួយ ពិសេសនៅពេលអត់មានកូន និងថែមទាំងអត់ មានចៅនៅជិត ខ្ញុំមានអារម្មណ៍ហាក់ឯកោខ្លាំង ពេលចៅៗ មកជួបជុំម្តងៗ ចំនួនលើសពី ៣នាក់ឡើងទៅ ទោះបីវិលមុខបន្តិច ដោយសាចៅៗ ប្រឡែងគ្នាតែមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ហើយកាន់តែរីករាយថែមទៀត នៅពេលចៅណាមួយ យកលទ្ធផលរៀនសូត្រ មកឱ្យជីតាមើល។

សម្តេច ក៏បានផ្តាំផ្ញើទៅកាន់ជនរួមជាតិផងដែរថា សូមក្មួយៗ និងចៅៗ ទាំងឡាយ មេត្តាយកចិត្តទុកដាក់ ដល់ព្រះរស់នៅក្នុងផ្ទះ ទោះមានឬក្រតែចិត្តមនុស្សដូចគ្នាទេ សុំកុំទុកមនុស្សចាស់ ឱ្យនៅឯកោ ត្រូវធ្វើបុណ្យថែទាំ គាត់ទាន់គាត់នៅរស់ប្រសើរជាង ចាំគាត់ចែកឋាន ទើបនាំគ្នាស្តាយក្រោយ ត្រូវថែទាំគាត់ និងជូនគាត់ ពិសារទាន់គាត់នៅរស់ប្រសើរ ជាងសែនព្រេនឱ្យគាត់ នៅពេលគាត់មរណៈកាលទៅហើយ បើមិនបានផ្តល់អ្វីឱ្យអ្នកមានគុណទេ សូមកុំធ្វើឱ្យឪពុកម្តាយ ជីដូនជីតា ស្រក់ទឹកភ្នែកដោយសារ ទង្វើខុសរបស់យើង ដូចជាលេងល្បែងស៊ីសង គ្រឿងញៀន លួចប្លន់ បងតូច បងធំ។ល។ អ្នកមានគុណចង់ឱ្យយើងម្នាក់ៗក្លាយជាមនុស្សល្អ៕