បើកធ្លាក់ផ្លូវខ្លួនឯង របួសធ្ងន់ នៅកំពង់ស្វាយ

កំពង់ធំ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ បន្ទាប់ពី បើករថយន្ត ធ្លាក់ផ្លូវដោយខ្លួនឯង នៅម៉ោង ៧៖៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិត្រពំាងតាកួន ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីនេះជនរងគ្រោះ បានបើករថយន្តធ្លាក់ផ្លូវដោយខ្លួនឯង ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ គួច អ៊ុយហ៊ង អាយុ៣៥ឆ្នាំ រស់នៅភូមិវ័ល្លយាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរបង្អែកស្រុកស្ទោង ឯរថយន្តត្រូវបានបង ប្អូនយកទៅផ្ទះ ៕

បើកធ្លាក់ផ្លូវខ្លួនឯង របួសធ្ងន់ នៅកំពង់ស្វាយ

បើកធ្លាក់ផ្លូវខ្លួនឯង របួសធ្ងន់ នៅកំពង់ស្វាយ